21. កម្លាំងរបស់យើងនឹងជួយជ្រោមជ្រែងគេឫទ្ធិបារមីរបស់យើងនឹងធ្វើឲ្យគេបានខ្លាំងពូកែ។
22. ខ្មាំងសត្រូវពុំអាចមានប្រៀបលើគេមនុស្សទុច្ចរិតពុំអាចបំបាក់មុខគេបានឡើយ។
23. យើងនឹងកម្ទេចបច្ចាមិត្តនៅមុខគេយើងនឹងប្រហារអស់អ្នកដែលស្អប់គេ។
24. យើងនឹងសម្តែងចិត្តស្មោះត្រង់និងចិត្តមេត្តាករុណាចំពោះគេជានិច្ចគេនឹងបានថ្កុំថ្កើងឡើងដោយសារនាមរបស់យើង។
25. យើងនឹងឲ្យគេមានអំណាចគ្រប់គ្រងលើសមុទ្រ និងលើទន្លេនានា។
26. ពេលនោះ ដាវីឌនឹងហៅយើងថា“ព្រះអង្គជាព្រះបិតា និងជាព្រះនៃទូលបង្គំព្រះអង្គជួយការពារ និងសង្គ្រោះទូលបង្គំ!”។
27. រីឯយើងវិញ យើងនឹងធ្វើឲ្យដាវីឌបានទៅជាបុត្រច្បងរបស់យើងជាស្ដេចដ៏ធំជាងគេទាំងអស់នៅលើផែនដី។
28. យើងនឹងសម្តែងចិត្តមេត្តាករុណាចំពោះគេជានិច្ចហើយយើងនឹងរក្សាសម្ពន្ធមេត្រី ដែលយើងចងជាមួយគេដោយមិនប្រែប្រួលឡើយ។
29. យើងនឹងធ្វើឲ្យពូជពង្សរបស់គេនៅស្ថិតស្ថេររហូតតទៅហើយរាជ្យរបស់គេនឹងគង់វង្សនៅជាយូរអង្វែងដូចផ្ទៃមេឃដែរ។
30. ប្រសិនបើកូនចៅរបស់ដាវីឌបោះបង់ចោលក្រឹត្យវិន័យរបស់យើងហើយលែងដើរតាមវិន័យរបស់យើង
31. ប្រសិនបើពួកគេបំពានលើបញ្ញត្តិរបស់យើងហើយលែងប្រតិបត្តិតាមបទបញ្ជារបស់យើងទៀតនោះ
32. យើងនឹងវាយប្រដៅពួកគេ ព្រោះតែការបះបោរយើងនឹងធ្វើទារុណកម្មពួកគេព្រោះតែកំហុសដែលពួកគេបានប្រព្រឹត្ត។