21. កម្លាំងរបស់យើងនឹងជួយជ្រោមជ្រែងគេឫទ្ធិបារមីរបស់យើងនឹងធ្វើឲ្យគេបានខ្លាំងពូកែ។
22. ខ្មាំងសត្រូវពុំអាចមានប្រៀបលើគេមនុស្សទុច្ចរិតពុំអាចបំបាក់មុខគេបានឡើយ។
23. យើងនឹងកម្ទេចបច្ចាមិត្តនៅមុខគេយើងនឹងប្រហារអស់អ្នកដែលស្អប់គេ។
24. យើងនឹងសម្តែងចិត្តស្មោះត្រង់និងចិត្តមេត្តាករុណាចំពោះគេជានិច្ចគេនឹងបានថ្កុំថ្កើងឡើងដោយសារនាមរបស់យើង។
25. យើងនឹងឲ្យគេមានអំណាចគ្រប់គ្រងលើសមុទ្រ និងលើទន្លេនានា។
26. ពេលនោះ ដាវីឌនឹងហៅយើងថា“ព្រះអង្គជាព្រះបិតា និងជាព្រះនៃទូលបង្គំព្រះអង្គជួយការពារ និងសង្គ្រោះទូលបង្គំ!”។
27. រីឯយើងវិញ យើងនឹងធ្វើឲ្យដាវីឌបានទៅជាបុត្រច្បងរបស់យើងជាស្ដេចដ៏ធំជាងគេទាំងអស់នៅលើផែនដី។