10. ព្រះអង្គបានជាន់ និងសម្លាប់នាគរាជព្រះអង្គបានកំចាត់កំចាយខ្មាំងសត្រូវដោយសារឫទ្ធិបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គ។
11. មេឃ និងផែនដីជាកម្មសិទ្ធិរបស់ព្រះអង្គព្រះអង្គបានបង្កើតពិភពលោក និងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងពិភពលោកនេះ។
12. ព្រះអង្គបានបង្កើតទិសខាងជើងនិងទិសខាងត្បូងភ្នំតាបោរ និងភ្នំហ៊ើរម៉ូនសរសើរតម្កើងព្រះនាមព្រះអង្គ។
13. ព្រះអង្គប្រកបដោយព្រះចេស្ដាដ៏ខ្លាំងក្លាព្រះអង្គមានឫទ្ធានុភាពនិងឫទ្ធិបារមីដ៏ខ្ពង់ខ្ពស់បំផុត។
14. ព្រះអង្គគ្រងរាជ្យដោយសុចរិត យុត្តិធម៌អ្វីៗដែលព្រះអង្គធ្វើសុទ្ធតែបង្ហាញអំពីព្រះហឫទ័យមេត្តាករុណានិងព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។
15. ព្រះអម្ចាស់អើយប្រជាជនណាលើកតម្កើងព្រះអង្គព្រមទាំងរស់នៅក្រោមពន្លឺដ៏សប្បុរសរបស់ព្រះអង្គប្រជាជននោះមានសុភមង្គលហើយ!
16. រៀងរាល់ថ្ងៃ គេនឹងបានសប្បាយរីករាយដោយសារព្រះនាមព្រះអង្គហើយគេនឹងបានខ្ពស់មុខដោយសារសេចក្ដីសុចរិតរបស់ព្រះអង្គ
17. ដ្បិតព្រះអង្គប្រទានឲ្យគេមានសិរីជោគជ័យ។យើងខ្ញុំបានថ្កុំថ្កើងដោយសារព្រះអង្គប្រោសប្រទានឲ្យ។
18. ព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលបានជ្រើសរើសព្រះរាជាឲ្យធ្វើជាខែលការពារយើងខ្ញុំ។
19. នៅថ្ងៃមួយ ព្រះអង្គមានព្រះបន្ទូលមកកាន់ប្រជារាស្ត្រដ៏ស្មោះត្រង់របស់ព្រះអង្គតាមការនិមិត្តឃើញមួយថា:«យើងបានជួយគាំទ្រអ្នកចំបាំងមួយរូបដ៏ចំណានយើងបានលើកតម្កើងយុវជនមួយរូបក្នុងចំណោមប្រជាជន
20. គឺយើងរកបានដាវីឌជាអ្នកបម្រើរបស់យើងយើងបានចាក់ប្រេងអភិសេកគេដោយប្រេងដ៏វិសុទ្ធរបស់យើង
21. កម្លាំងរបស់យើងនឹងជួយជ្រោមជ្រែងគេឫទ្ធិបារមីរបស់យើងនឹងធ្វើឲ្យគេបានខ្លាំងពូកែ។
22. ខ្មាំងសត្រូវពុំអាចមានប្រៀបលើគេមនុស្សទុច្ចរិតពុំអាចបំបាក់មុខគេបានឡើយ។