ទំនុក‌តម្កើង 88:6-13 Khmer Standard Version (KHSV)

6. ព្រះ‌អង្គ​បាន​បោះ​ទូលបង្គំ​ទៅ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅទៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង​នៃ​សេចក្ដី​ស្លាប់។

7. ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ​សង្កត់​មក​លើ​ទូលបង្គំដូច​ទឹក​រលក​បក់​បោក​មក​លើ​ទូលបង្គំ។ - សម្រាក

8. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​អស់​អ្នកដែល​ជិត​ស្និទ្ធ​នឹង​ទូលបង្គំ​ចេញ​ឆ្ងាយ​ពី​ទូលបង្គំព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ខ្ពើម​ទូលបង្គំទូលបង្គំ​គេច​ពី​ស្លាប់​មិន​រួច​ឡើយ។

9. ភ្នែក​ទូលបង្គំ​ស្រវាំងដោយ​កើត​ទុក្ខ​វេទនា​ខ្លាំង​ពេកឱ​ព្រះ‌អម្ចាស់​អើយទូលបង្គំ​អង្វរ​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ!ទូលបង្គំ​លើក​ដៃ​ឡើង​ទៅ​រក​ព្រះ‌អង្គ!

10. តើ​ព្រះ‌អង្គ​អាច​ធ្វើ​ការ​អស្ចារ្យសម្រាប់​មនុស្ស​ស្លាប់​បាន​ឬ?តើ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយអាច​ក្រោក​ឡើង​សរសើរ​តម្កើង​ព្រះ‌អង្គ​កើត​ឬ? - សម្រាក

11. តើ​អ្នក​នៅ​ក្នុង​ផ្នូរ​អាច​ថ្លែង​ពី​ព្រះ‌ហឫទ័យមេត្តា​ករុណា​របស់​ព្រះ‌អង្គហើយ​អ្នក​ដែល​វិនាស​បាត់​បង់​ជីវិត​ទៅ​ហើយ​នោះអាច​ថ្លែង​ពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្ររបស់​ព្រះ‌អង្គ​កើត​ឬ?

12. តើ​អ្នក​ដែល​នៅ​ក្នុង​ស្ថាន​ងងឹត​អាច​ស្គាល់ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​បាន​ឬ?តើ​អ្នក​ដែល​មនុស្ស‌ម្នា​ភ្លេច​សូន្យ​ទៅ​ហើយ​នោះអាច​ស្គាល់​សេចក្ដី​សុចរិតរបស់​ព្រះ‌អង្គ​ដូច​ម្ដេច​បាន?

13. ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គទូលបង្គំ​ចូល​មក​អធិស្ឋាននៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​តាំង​ពី​ព្រឹក។

ទំនុក‌តម្កើង 88