4. គេចាត់ទុកទូលបង្គំជាអ្នកស្ថិតនៅក្នុងចំណោមមនុស្សដែលត្រូវធ្លាក់ទៅក្នុងរណ្ដៅឬជាអ្នកស្ថិតនៅក្នុងចំណោមមនុស្សដែលលែងមានកម្លាំងទៀត។
5. ទូលបង្គំដេកស្តូកដូចមនុស្សស្លាប់នៅក្នុងផ្នូរទូលបង្គំប្រៀបបាននឹងអស់អ្នកដែលព្រះអង្គលែងនឹកនា និងលែងជួយទៀត។
6. ព្រះអង្គបានបោះទូលបង្គំទៅក្នុងរណ្ដៅដ៏ជ្រៅទៅក្នុងទីងងឹតសូន្យសុងនៃសេចក្ដីស្លាប់។
7. ព្រះពិរោធរបស់ព្រះអង្គសង្កត់មកលើទូលបង្គំដូចទឹករលកបក់បោកមកលើទូលបង្គំ។ - សម្រាក
8. ព្រះអង្គបានធ្វើឲ្យអស់អ្នកដែលជិតស្និទ្ធនឹងទូលបង្គំចេញឆ្ងាយពីទូលបង្គំព្រះអង្គធ្វើឲ្យអ្នកទាំងនោះខ្ពើមទូលបង្គំទូលបង្គំគេចពីស្លាប់មិនរួចឡើយ។
9. ភ្នែកទូលបង្គំស្រវាំងដោយកើតទុក្ខវេទនាខ្លាំងពេកឱព្រះអម្ចាស់អើយទូលបង្គំអង្វរព្រះអង្គជារៀងរាល់ថ្ងៃ!ទូលបង្គំលើកដៃឡើងទៅរកព្រះអង្គ!
10. តើព្រះអង្គអាចធ្វើការអស្ចារ្យសម្រាប់មនុស្សស្លាប់បានឬ?តើមនុស្សដែលស្លាប់ទៅហើយអាចក្រោកឡើងសរសើរតម្កើងព្រះអង្គកើតឬ? - សម្រាក
11. តើអ្នកនៅក្នុងផ្នូរអាចថ្លែងពីព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គហើយអ្នកដែលវិនាសបាត់បង់ជីវិតទៅហើយនោះអាចថ្លែងពីព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គកើតឬ?
12. តើអ្នកដែលនៅក្នុងស្ថានងងឹតអាចស្គាល់ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គបានឬ?តើអ្នកដែលមនុស្សម្នាភ្លេចសូន្យទៅហើយនោះអាចស្គាល់សេចក្ដីសុចរិតរបស់ព្រះអង្គដូចម្ដេចបាន?
13. ឱព្រះអម្ចាស់អើយ ទូលបង្គំស្រែកអង្វរព្រះអង្គទូលបង្គំចូលមកអធិស្ឋាននៅចំពោះព្រះភ័ក្ត្រព្រះអង្គតាំងពីព្រឹក។
14. ឱព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ចោលទូលបង្គំដូច្នេះ?ហេតុអ្វីបានជាព្រះអង្គលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ?
15. ទូលបង្គំលំបាកវេទនាជិតស្លាប់តាំងពីក្មេងមកម៉្លេះព្រះអង្គធ្វើឲ្យទូលបង្គំភ័យតក់ស្លុតអស់សង្ឃឹម។
16. ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គសង្កត់មកលើទូលបង្គំព្រះអង្គធ្វើឲ្យទូលបង្គំភ័យតក់ស្លុតបាត់ស្មារតី។
17. ទុក្ខទោសទាំងនេះប្រៀបបាននឹងមហាសាគរដែលនៅឡោមព័ទ្ធទូលបង្គំព្រមទាំងគ្របពីលើទូលបង្គំជារៀងរាល់ថ្ងៃ។
18. ព្រះអង្គបានយកមិត្តភក្ដិ ព្រមទាំងអ្នកជិតស្និទ្ធនឹងទូលបង្គំ ចេញឆ្ងាយពីទូលបង្គំគឺមានតែភាពងងឹតប៉ុណ្ណោះដែលនៅជាមួយទូលបង្គំ។