ទំនុក‌តម្កើង 88:11-18 Khmer Standard Version (KHSV)

11. តើ​អ្នក​នៅ​ក្នុង​ផ្នូរ​អាច​ថ្លែង​ពី​ព្រះ‌ហឫទ័យមេត្តា​ករុណា​របស់​ព្រះ‌អង្គហើយ​អ្នក​ដែល​វិនាស​បាត់​បង់​ជីវិត​ទៅ​ហើយ​នោះអាច​ថ្លែង​ពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្ររបស់​ព្រះ‌អង្គ​កើត​ឬ?

12. តើ​អ្នក​ដែល​នៅ​ក្នុង​ស្ថាន​ងងឹត​អាច​ស្គាល់ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​បាន​ឬ?តើ​អ្នក​ដែល​មនុស្ស‌ម្នា​ភ្លេច​សូន្យ​ទៅ​ហើយ​នោះអាច​ស្គាល់​សេចក្ដី​សុចរិតរបស់​ព្រះ‌អង្គ​ដូច​ម្ដេច​បាន?

13. ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គទូលបង្គំ​ចូល​មក​អធិស្ឋាននៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​តាំង​ពី​ព្រឹក។

14. ឱ​ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះបង់​ចោល​ទូលបង្គំ​ដូច្នេះ?ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំ?

15. ទូលបង្គំ​លំបាក​វេទនាជិត​ស្លាប់​តាំង​ពី​ក្មេង​មក​ម៉្លេះព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ភ័យតក់‌ស្លុត​អស់​សង្ឃឹម។

16. ព្រះ‌ពិរោធ​ដ៏​ខ្លាំង‌ក្លា​របស់​ព្រះ‌អង្គសង្កត់​មក​លើ​ទូលបង្គំព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូលបង្គំភ័យ​តក់‌ស្លុត​បាត់​ស្មារតី។

17. ទុក្ខ​ទោស​ទាំង​នេះ​ប្រៀប​បាននឹង​មហា‌សាគរ​ដែល​នៅ​ឡោម‌ព័ទ្ធ​ទូលបង្គំព្រម​ទាំង​គ្រប​ពី​លើ​ទូលបង្គំ​ជា​រៀង​រាល់​ថ្ងៃ។

18. ព្រះ‌អង្គ​បាន​យក​មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ជិត‌ស្និទ្ធនឹង​ទូលបង្គំ ចេញ​ឆ្ងាយ​ពី​ទូលបង្គំគឺ​មាន​តែ​ភាព​ងងឹត​ប៉ុណ្ណោះដែល​នៅ​ជា​មួយ​ទូលបង្គំ។

ទំនុក‌តម្កើង 88