1. ឱព្រះអម្ចាស់ជាព្រះសង្គ្រោះនៃទូលបង្គំអើយពេលថ្ងៃទូលបង្គំស្រែកអង្វរព្រះអង្គហើយពេលយប់ទូលបង្គំនៅតែរកព្រះអង្គដដែល។
2. សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំបានឡើងទៅដល់ព្រះអង្គ!សូមផ្ទៀងព្រះកាណ៌ស្ដាប់សម្រែករបស់ទូលបង្គំផង!
3. ដ្បិតទូលបង្គំមានទុក្ខខ្លោចផ្សាឥតឧបមាសេចក្ដីស្លាប់បានខិតមកជិតទូលបង្គំហើយ។
4. គេចាត់ទុកទូលបង្គំជាអ្នកស្ថិតនៅក្នុងចំណោមមនុស្សដែលត្រូវធ្លាក់ទៅក្នុងរណ្ដៅឬជាអ្នកស្ថិតនៅក្នុងចំណោមមនុស្សដែលលែងមានកម្លាំងទៀត។
5. ទូលបង្គំដេកស្តូកដូចមនុស្សស្លាប់នៅក្នុងផ្នូរទូលបង្គំប្រៀបបាននឹងអស់អ្នកដែលព្រះអង្គលែងនឹកនា និងលែងជួយទៀត។
6. ព្រះអង្គបានបោះទូលបង្គំទៅក្នុងរណ្ដៅដ៏ជ្រៅទៅក្នុងទីងងឹតសូន្យសុងនៃសេចក្ដីស្លាប់។
7. ព្រះពិរោធរបស់ព្រះអង្គសង្កត់មកលើទូលបង្គំដូចទឹករលកបក់បោកមកលើទូលបង្គំ។ - សម្រាក