1. ព្រះអម្ចាស់បានសង់ក្រុងយេរូសាឡឹមនៅលើភ្នំដ៏វិសុទ្ធ។
2. ព្រះអម្ចាស់ស្រឡាញ់បុរីស៊ីយ៉ូនជាងកន្លែងឯទៀតៗទាំងអស់នៅលើទឹកដីលោកយ៉ាកុប។
3. ឱក្រុងរបស់ព្រះជាម្ចាស់អើយគេលើកតម្កើងសិរីរុងរឿងរបស់អ្នកដោយពោលថា: - សម្រាក
4. “ក្នុងចំណោមអស់អ្នកដែលស្គាល់ខ្ញុំមានអ្នកខ្លះកើតនៅស្រុកអេស៊ីបអ្នកខ្លះកើតនៅស្រុកបាប៊ីឡូនខ្លះទៀតនៅស្រុកភីលីស្ទីនខ្លះទៀតនៅស្រុកទីរ៉ុសនិងខ្លះទៀតនៅស្រុកអេត្យូពី”
5. ក៏ប៉ុន្តែ ចំពោះក្រុងស៊ីយ៉ូនវិញគេពោលថា“យើងទាំងអស់គ្នាសុទ្ធតែកើតចេញមកពីក្រុងស៊ីយ៉ូន!”ព្រះដ៏ខ្ពង់ខ្ពស់បំផុតបានធ្វើឲ្យក្រុងនេះរឹងមាំ។