ទំនុក‌តម្កើង 86:1-9 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌អម្ចាស់​អើយសូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំហើយ​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផងដ្បិត​ទូលបង្គំ​ជា​មនុស្ស​កំសត់​ទុគ៌ត!

2. សូម​រក្សា​ការពារ​ជីវិត​ទូលបង្គំ​ផងដ្បិត​ទូលបង្គំ​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ព្រះ‌អង្គឱ​ព្រះ​នៃ​ទូលបង្គំ​អើយសូម​សង្គ្រោះ​អ្នក​បម្រើ​របស់​ព្រះ‌អង្គដែល​បាន​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​នេះ​ផង!

3. ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ទូលបង្គំដ្បិត​ទូលបង្គំ​ស្រែក​អង្វរ​រក​ព្រះ‌អង្គ​ពេញ​មួយ​ថ្ងៃ។

4. សូម​ប្រោស​អ្នក​បម្រើ​របស់​ព្រះ‌អង្គឲ្យ​មាន​អំណរ​សប្បាយ ព្រះ‌អម្ចាស់​អើយទូលបង្គំ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះ‌អង្គ

5. ឱ​ព្រះ‌អម្ចាស់​អើយ មាន​តែ​ព្រះ‌អង្គ​ទេដែល​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​សប្បុរសនិង​ចេះ​អត់‌អោន​ឲ្យ​យើង​ខ្ញុំព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដ៏​លើស‌លប់ចំពោះ​អស់​អ្នក​ដែល​អង្វរ​រក​ព្រះ‌អង្គ។

6. ឱ​ព្រះ‌អម្ចាស់​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌ស្ដាប់​ពាក្យ​អធិស្ឋាន​របស់​ទូលបង្គំសូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់នឹង​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ​ផង។

7. នៅ​ថ្ងៃ​មាន​អាសន្ន ទូលបង្គំ​អង្វរ​រក​ព្រះ‌អង្គដ្បិត​ព្រះ‌អង្គ​ឆ្លើយ​តប​មក​ទូលបង្គំ។

8. ឱ​ព្រះ‌អម្ចាស់​អើយ ក្នុង​ចំណោម​ព្រះ​ទាំង‌ឡាយគ្មាន​ព្រះ​ណា​ដូច​ព្រះ‌អង្គ​ទេហើយ​ក៏​គ្មាន​ព្រះ​ណា​អាច​ធ្វើ​ការ​អស្ចារ្យដូច​ព្រះ‌អង្គ​ឡើយ។

9. ព្រះ‌អម្ចាស់​អើយប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មកនឹង​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គហើយ​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌នាម​ព្រះ‌អង្គ។

ទំនុក‌តម្កើង 86