8. ខ្ញុំត្រងត្រាប់ស្ដាប់សេចក្ដីដែលព្រះជាអម្ចាស់មានព្រះបន្ទូលដ្បិតព្រះអង្គមានព្រះបន្ទូលថា នឹងប្រទានសេចក្ដីសុខសាន្តមកប្រជារាស្ត្រ ដែលជឿលើព្រះអង្គ គឺអស់អ្នកដែលមិនបែរចិត្តគំនិតទៅរកអំពើលេលារបស់ខ្លួនវិញ។
9. ពិតមែនហើយ ព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គក្នុងពេលឆាប់ៗសិរីរុងរឿងរបស់ព្រះអង្គនឹងមកសណ្ឋិតនៅលើទឹកដីរបស់យើង។
10. ព្រះអម្ចាស់នឹងសម្តែងព្រះហឫទ័យមេត្តាករុណានិងព្រះហឫទ័យស្មោះស្ម័គ្រចំពោះយើងធ្វើឲ្យយើងស្គាល់យុត្តិធម៌និងសេចក្ដីសុខសាន្ត។
11. ពេលនោះ សេចក្ដីពិតនឹងដុះចេញពីដីមកហើយក៏មានសេចក្ដីសុចរិតលេចចេញមកពីផ្ទៃមេឃដែរ។
12. ព្រះអម្ចាស់ផ្ទាល់ប្រទានសុភមង្គលមកយើងទឹកដីរបស់យើងក៏បង្កើតភោគផល។
13. សេចក្ដីសុចរិតដើរនៅមុខព្រះអម្ចាស់ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។