ទំនុក‌តម្កើង 85:7-13 Khmer Standard Version (KHSV)

7. ឱ​ព្រះ‌អម្ចាស់​អើយសូម​សម្តែង​ព្រះ‌ហឫទ័យមេត្តា‌ករុណា​ចំពោះ​យើង​ខ្ញុំហើយ​សូម​សង្គ្រោះ​យើង​ខ្ញុំ​ផង!

8. ខ្ញុំ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌ជា‌អម្ចាស់មាន​ព្រះ‌បន្ទូលដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា នឹង​ប្រទានសេចក្ដី​សុខ‌សាន្ត​មក​ប្រជា‌រាស្ត្រ ដែល​ជឿ​លើព្រះ‌អង្គ គឺ​អស់​អ្នក​ដែល​មិន​បែរ​ចិត្ត​គំនិតទៅ​រក​អំពើ​លេលា​របស់​ខ្លួន​វិញ។

9. ពិត​មែន​ហើយ ព្រះ‌អង្គ​នឹង​សង្គ្រោះ​អស់​អ្នកដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ​ក្នុង​ពេល​ឆាប់ៗសិរី‌រុងរឿង​របស់​ព្រះ‌អង្គ​នឹង​មក​សណ្ឋិតនៅ​លើ​ទឹក​ដី​របស់​យើង។

10. ព្រះ‌អម្ចាស់​នឹង​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណានិង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​ចំពោះ​យើងធ្វើ​ឲ្យ​យើង​ស្គាល់​យុត្តិធម៌និង​សេចក្ដី​សុខ‌សាន្ត។

11. ពេល​នោះ សេចក្ដី​ពិត​នឹង​ដុះ​ចេញ​ពី​ដី​មកហើយ​ក៏​មាន​សេចក្ដី​សុចរិតលេច​ចេញ​មក​ពី​ផ្ទៃ​មេឃ​ដែរ។

12. ព្រះ‌អម្ចាស់​ផ្ទាល់​ប្រទាន​សុភមង្គល​មក​យើងទឹក​ដី​របស់​យើង​ក៏​បង្កើត​ភោគ‌ផល។

13. សេចក្ដី​សុចរិត​ដើរ​នៅ​មុខ​ព្រះ‌អម្ចាស់ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះ‌អង្គ។

ទំនុក‌តម្កើង 85