1. ឱព្រះអម្ចាស់អើយព្រះអង្គគាប់ព្រះហឫទ័យនឹងទឹកដីរបស់ព្រះអង្គព្រះអង្គបាននាំពូជពង្សរបស់លោកយ៉ាកុបដែលគេចាប់យកទៅជាឈ្លើយនោះឲ្យត្រឡប់មកវិញ។
2. ព្រះអង្គបានលើកលែងទោសឲ្យប្រជារាស្ត្ររបស់ព្រះអង្គព្រះអង្គបានអត់ទោសគេឲ្យរួចពីអំពើបាបទាំងប៉ុន្មាន។ - សម្រាក
3. ព្រះអង្គបានដកព្រះពិរោធចេញពីយើងខ្ញុំព្រះអង្គឈប់ខ្ញាល់នឹងយើងខ្ញុំទៀតហើយ។
4. ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយសូមពង្រឹងយើងខ្ញុំឡើងវិញសូមឈប់ប្រកែប្រកាន់យើងខ្ញុំទៀតទៅ។
5. តើព្រះអង្គខ្ញាល់នឹងយើងខ្ញុំរហូតឬ?តើព្រះអង្គទ្រង់ព្រះពិរោធនឹងយើងខ្ញុំអស់កល្បជាអង្វែងតរៀងទៅឬ?
6. តើព្រះអង្គមិនយាងមកវិញប្រទានឲ្យយើងខ្ញុំរស់រានមានជីវិតដើម្បីឲ្យប្រជារាស្ត្ររបស់ព្រះអង្គមានអំណរសប្បាយរួមជាមួយព្រះអង្គទេឬ?
7. ឱព្រះអម្ចាស់អើយសូមសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះយើងខ្ញុំហើយសូមសង្គ្រោះយើងខ្ញុំផង!
8. ខ្ញុំត្រងត្រាប់ស្ដាប់សេចក្ដីដែលព្រះជាអម្ចាស់មានព្រះបន្ទូលដ្បិតព្រះអង្គមានព្រះបន្ទូលថា នឹងប្រទានសេចក្ដីសុខសាន្តមកប្រជារាស្ត្រ ដែលជឿលើព្រះអង្គ គឺអស់អ្នកដែលមិនបែរចិត្តគំនិតទៅរកអំពើលេលារបស់ខ្លួនវិញ។