5. អ្នកណាពឹងផ្អែកលើកម្លាំងដែលមកពីព្រះអង្គអ្នកនោះមានសុភមង្គលហើយ!ដ្បិតគេធ្វើដំណើរឡើងទៅកាន់ព្រះដំណាក់របស់ព្រះអង្គដោយចិត្តស្មោះសរ។
6. នៅពេលពួកគេដើរកាត់ជ្រោះរីងស្ងួតព្រះអង្គបានធ្វើឲ្យទីនោះប្រែទៅជាប្រភពទឹកហើយភ្លៀងនៅដើមរដូវក៏ធ្លាក់មកជាព្រះពរលើកន្លែងនោះដែរ។
7. ពួកគេកាន់តែមានកម្លាំងខ្លាំងឡើងៗជានិច្ចនៅពេលពួកគេកាន់តែខិតចូលជិតព្រះជាម្ចាស់នៅលើភ្នំស៊ីយ៉ូន។
8. ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយសូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ!ឱព្រះនៃលោកយ៉ាកុបអើយសូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំផង!។ - សម្រាក
9. ឱព្រះជាម្ចាស់អើយព្រះអង្គជាខែលការពារយើងខ្ញុំសូមទ្រង់ព្រះសន្ដោសទតមកព្រះរាជាដែលព្រះអង្គបានចាក់ប្រេងអភិសេក!។
10. មួយថ្ងៃ នៅក្នុងព្រះវិហាររបស់ព្រះអង្គប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀតហេតុនេះបានជាខ្ញុំសម្រេចចិត្តឈរនៅមាត់ទ្វារព្រះដំណាក់នៃព្រះជាម្ចាស់របស់ខ្ញុំជាជាងទៅស្នាក់នៅក្នុងផ្ទះរបស់មនុស្សអាក្រក់
11. ដ្បិតព្រះជាអម្ចាស់ជាពន្លឺថ្ងៃនិងជាខែលការពារយើង ព្រះអម្ចាស់ប្រណីសន្ដោសនិងប្រទានឲ្យយើងបានរុងរឿងព្រះអង្គតែងតែប្រទានសុភមង្គលឲ្យអស់អ្នកដែលរស់នៅ ដោយគ្មានសៅហ្មង។
12. ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយអ្នកណាទុកចិត្តលើព្រះអង្គអ្នកនោះមានសុភមង្គលហើយ!។