1. ឱព្រះអម្ចាស់នៃពិភពទាំងមូលអើយទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គណាស់!
2. ទូលបង្គំអន្ទះអន្ទែងប្រាថ្នាចង់ចូលទៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ពន់ពេកក្រៃទូលបង្គំបន្លឺសំឡេងតម្កើងព្រះដ៏មានព្រះជន្មគង់នៅអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត។
3. ឱព្រះអម្ចាស់នៃពិភពទាំងមូលឱព្រះជាម្ចាស់ជាព្រះមហាក្សត្រនៃទូលបង្គំអើយ!សូម្បីតែសត្វចាប និងសត្វត្រចៀកកាំក៏រកបានកន្លែងធ្វើសំបុកដាក់កូនចៅវានៅជិតអាសនៈរបស់ព្រះអង្គដែរ។
4. មានសុភមង្គលហើយអស់អ្នកដែលរស់នៅក្នុងព្រះដំណាក់របស់ព្រះអង្គគេនឹងសរសើរតម្កើងព្រះអង្គរហូតតរៀងទៅ!។ - សម្រាក
5. អ្នកណាពឹងផ្អែកលើកម្លាំងដែលមកពីព្រះអង្គអ្នកនោះមានសុភមង្គលហើយ!ដ្បិតគេធ្វើដំណើរឡើងទៅកាន់ព្រះដំណាក់របស់ព្រះអង្គដោយចិត្តស្មោះសរ។
6. នៅពេលពួកគេដើរកាត់ជ្រោះរីងស្ងួតព្រះអង្គបានធ្វើឲ្យទីនោះប្រែទៅជាប្រភពទឹកហើយភ្លៀងនៅដើមរដូវក៏ធ្លាក់មកជាព្រះពរលើកន្លែងនោះដែរ។
7. ពួកគេកាន់តែមានកម្លាំងខ្លាំងឡើងៗជានិច្ចនៅពេលពួកគេកាន់តែខិតចូលជិតព្រះជាម្ចាស់នៅលើភ្នំស៊ីយ៉ូន។
8. ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយសូមស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ!ឱព្រះនៃលោកយ៉ាកុបអើយសូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំផង!។ - សម្រាក
9. ឱព្រះជាម្ចាស់អើយព្រះអង្គជាខែលការពារយើងខ្ញុំសូមទ្រង់ព្រះសន្ដោសទតមកព្រះរាជាដែលព្រះអង្គបានចាក់ប្រេងអភិសេក!។