3. ពួកគេរៀបចំគម្រោងការប្រឆាំងនឹងប្រជារាស្ដ្ររបស់ព្រះអង្គហើយឃុបឃិតគ្នាប្រឆាំងនឹងអស់អ្នកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។
4. ពួកគេពោលថា “តោ៎ះ! យើងនាំគ្នាទៅប្រហារជាតិសាសន៍នោះឲ្យរលាយសូន្យដើម្បីកុំឲ្យនរណានឹកឃើញឈ្មោះអ៊ីស្រាអែលទៀត!”។
5. ពួកគេពិភាក្សាគ្នា ដោយមានចិត្តគំនិតតែមួយគេចុះសន្ធិសញ្ញាជាមួយគ្នាប្រឆាំងនឹងព្រះអង្គ
6. គឺមានជនជាតិអេដុម ជនជាតិអ៊ីស្មាអែលជនជាតិម៉ូអាប់ ជនជាតិហាការេន
7. ជនជាតិកេបាល ជនជាតិអាំម៉ូនជនជាតិអាម៉ាឡេកជនជាតិភីលីស្ទីន និងអ្នកស្រុកទីរ៉ុស
8. ហើយសូម្បីតែជនជាតិអាស្ស៊ីរីក៏ចូលរួមជាមួយដែរគឺពួកគេបានចូលដៃជាមួយពូជពង្សរបស់លោកឡុត។ - សម្រាក
9. សូមប្រព្រឹត្តចំពោះពួកគេដូចព្រះអង្គបានប្រព្រឹត្តចំពោះជនជាតិម៉ាឌានលោកស៊ីសេរ៉ា និងស្ដេចយ៉ាប៊ីននៅត្រង់ទឹកជ្រោះគីសូនដែរ!
10. ព្រះអង្គបានប្រហារពួកគេឲ្យវិនាសនៅអេន-ដោរហើយសាកសពរបស់ពួកគេបានក្លាយទៅជាជី។
11. សូមដាក់ទោសអ្នកដឹកនាំរបស់គេដូចព្រះអង្គបានដាក់ទោសស្ដេចអូរឹបនិងស្ដេចសៀប ហើយដាក់ទោសមេរបស់គេដូចព្រះអង្គបានដាក់ទោសសេបានិងសាល់មូណាដែរ
12. ដ្បិតពួកគេបាននិយាយថា“យើងនាំគ្នាវាយដណ្ដើមយកទឹកដីរបស់ព្រះជាម្ចាស់!”។
13. ឱព្រះនៃទូលបង្គំអើយសូមឲ្យពួកគេបានដូចធូលីដីដែលត្រូវខ្យល់កួចឬដូចចំបើងដែលត្រូវខ្យល់ផាត់យកទៅ។
14. ភ្លើងឆាបឆេះព្រៃឬអណ្ដាតភ្លើងឆាបឆេះភ្នំយ៉ាងណា
15. សូមប្រើខ្យល់ព្យុះរបស់ព្រះអង្គដេញតាមពួកគេនិងប្រើព្យុះសង្ឃរារបស់ព្រះអង្គធ្វើឲ្យពួកគេញ័ររន្ធត់យ៉ាងនោះដែរ។
16. ឱព្រះអម្ចាស់អើយសូមធ្វើឲ្យពួកគេអាម៉ាស់មុខដើម្បីឲ្យគេស្វែងរកព្រះនាមរបស់ព្រះអង្គ។
17. សូមឲ្យពួកគេបាក់មុខ បាក់ស្បាតរហូតតទៅសូមឲ្យពួកគេងើបមុខមិនរួចហើយវិនាសសូន្យទៅ!
18. សូមឲ្យគេទទួលស្គាល់ថាមានតែព្រះអង្គប៉ុណ្ណោះដែលជាព្រះអម្ចាស់ព្រះអង្គជាព្រះដ៏ខ្ពង់ខ្ពស់បំផុតនៅលើផែនដីទាំងមូល!។