1. ឱព្រះជាម្ចាស់អើយសូមកុំនៅសំងំស្ងៀមឡើយ!ឱព្រះជាម្ចាស់អើយ សូមកុំនៅស្ងៀមស្ងាត់ឥតកំរើកដូច្នេះ!
2. ដ្បិតខ្មាំងសត្រូវរបស់ព្រះអង្គកំពុងតែធ្វើសកម្មភាពអស់អ្នកដែលស្អប់ព្រះអង្គកំពុងតែនាំគ្នាបះបោរ។
3. ពួកគេរៀបចំគម្រោងការប្រឆាំងនឹងប្រជារាស្ដ្ររបស់ព្រះអង្គហើយឃុបឃិតគ្នាប្រឆាំងនឹងអស់អ្នកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។
4. ពួកគេពោលថា “តោ៎ះ! យើងនាំគ្នាទៅប្រហារជាតិសាសន៍នោះឲ្យរលាយសូន្យដើម្បីកុំឲ្យនរណានឹកឃើញឈ្មោះអ៊ីស្រាអែលទៀត!”។
5. ពួកគេពិភាក្សាគ្នា ដោយមានចិត្តគំនិតតែមួយគេចុះសន្ធិសញ្ញាជាមួយគ្នាប្រឆាំងនឹងព្រះអង្គ