5. អ្នករាល់គ្នាមិនដឹងមិនយល់អ្វីទាំងអស់អ្នករាល់គ្នាដើរនៅក្នុងសេចក្ដីងងឹតអ្នករាល់គ្នាលុបបំបាត់យុត្តិធម៌ដែលជាគ្រឹះនៃពិភពលោក។
6. យើងបានប្រាប់រួចហើយថា អ្នករាល់គ្នាជាព្រះអ្នករាល់គ្នាសុទ្ធតែជាបុត្ររបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។
7. ប៉ុន្តែ អ្នករាល់គ្នានឹងត្រូវស្លាប់ដូចមនុស្សលោកអ្នករាល់គ្នានឹងត្រូវបាត់បង់ជីវិតដូចអ្នកធំបាត់បង់តំណែងដែរ។
8. ឱព្រះជាម្ចាស់អើយសូមក្រោកឡើងវិនិច្ឆ័យទោសមនុស្សលោកដ្បិតមនុស្សគ្រប់ជាតិសាសន៍សុទ្ធតែជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ!។