ទំនុក‌តម្កើង 82:1-5 Khmer Standard Version (KHSV)

1. ព្រះ‌ជាម្ចាស់​គង់​នៅក្នុង​អង្គ​ប្រជុំ​របស់​ព្រះ‌អង្គ។ព្រះ‌អង្គ​កាត់​ក្ដី​នៅ​ក្នុង​ចំណោម​ព្រះ​នានា។

2. តើ​អ្នក​រាល់​គ្នា​នៅ​តែ​កាត់​ក្ដី​ដោយ​អយុត្តិធម៌គឺ​ឲ្យ​មនុស្ស​អាក្រក់​ឈ្នះ​ដូច្នេះដល់​កាល​ណា​ទៀត? - សម្រាក

3. ចូរ​រក​យុត្តិធម៌​ឲ្យ​មនុស្ស​ទន់​ខ្សោយនិង​ក្មេង​កំព្រាចូរ​កាត់​ក្ដី​ឲ្យ​មនុស្ស​កំសត់​ទុគ៌តនិង​មនុស្ស​តោក‌យ៉ាក។

4. ចូរ​រំដោះ​មនុស្ស​ទន់​ខ្សោយ និង​មនុស្ស​ក្រីក្រចូរ​យក​ពួក​គេ​ចេញ​ឲ្យ​ផុត​ពី​កណ្ដាប់​ដៃរបស់​មនុស្ស​អាក្រក់។

5. អ្នក​រាល់​គ្នា​មិន​ដឹង​មិន​យល់​អ្វី​ទាំង​អស់អ្នក​រាល់​គ្នា​ដើរ​នៅ​ក្នុង​សេចក្ដី​ងងឹតអ្នក​រាល់​គ្នា​លុប​បំបាត់​យុត្តិធម៌ដែល​ជា​គ្រឹះ​នៃ​ពិភព​លោក។

ទំនុក‌តម្កើង 82