7. នៅគ្រាមានទុក្ខវេទនា អ្នកបានស្រែកហៅយើងយើងក៏បានជួយរំដោះអ្នកយើងបានឆ្លើយតបពីក្នុងខ្យល់ព្យុះយើងបានល្បងលមើលចិត្តអ្នកនៅប្រភពទឹកមេរីបា។ - សម្រាក
8. ប្រជារាស្ត្ររបស់យើងអើយចូរស្ដាប់សេចក្ដីដែលយើងរំឭកដាស់តឿនអ្នកឱអ៊ីស្រាអែលអើយ ចូរស្ដាប់ពាក្យយើង
9. កុំឲ្យមានព្រះណាមួយទៀតនៅក្នុងចំណោមអ្នកឡើយកុំថ្វាយបង្គំព្រះដទៃឲ្យសោះ
10. ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នកយើងបាននាំអ្នកចេញពីស្រុកអេស៊ីបចូរបើកចិត្តឲ្យទូលាយយើងនឹងឲ្យពរអ្នកយ៉ាងពេញបរិបូណ៌។
11. ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់យើងមិនបានធ្វើតាមពាក្យយើងទេអ៊ីស្រាអែលមិនចង់ស្គាល់យើងទៀតទេ។
12. ហេតុនេះហើយបានជាយើងបណ្ដោយគេទៅតាមចិត្តរឹងរូសរបស់ខ្លួនគេក៏នាំគ្នាប្រព្រឹត្តតាមទំនើងចិត្ត។
13. ប្រសិនបើប្រជារាស្ត្ររបស់យើងស្ដាប់ពាក្យយើងប្រសិនបើអ៊ីស្រាអែលដើរតាមមាគ៌ារបស់យើង
14. យើងមុខជាបង្ក្រាបខ្មាំងសត្រូវរបស់គេយើងនឹងវាយប្រហារបច្ចាមិត្តរបស់គេមួយរំពេចជាមិនខាន។
15. អស់អ្នកដែលស្អប់ព្រះអម្ចាស់នឹងនាំគ្នាមកចុះចូលនឹងព្រះអង្គហើយអ៊ីស្រាអែលនឹងបានសុខសាន្តរហូតតទៅ។
16. ព្រះជាម្ចាស់នឹងប្រទានស្រូវដ៏ល្អៗមកឲ្យអ៊ីស្រាអែលបរិភោគព្រមទាំងឲ្យគេមានទឹកឃ្មុំបរិភោគយ៉ាងបរិបូណ៌ផង។