1. ចូរបន្លឺសំឡេងដោយអំណរថ្វាយព្រះជាម្ចាស់ដែលជាកម្លាំងរបស់យើង!ចូរបន្លឺសំឡេងសរសើរតម្កើងព្រះរបស់លោកយ៉ាកុប!
2. ចូរនាំគ្នាប្រគំតូរ្យតន្ត្រីឡើងចូរវាយស្គរ និងលេងពិណយ៉ាងពីរោះព្រមទាំងដេញចាប៉ីផងដែរ!
3. ចូរផ្លុំស្នែងនៅពេលចាប់ផ្ដើមខ្នើតនៅពេលខែពេញបូណ៌មីគឺជាថ្ងៃបុណ្យរបស់យើង
4. ព្រោះជាច្បាប់នៅស្រុកអ៊ីស្រាអែលជាក្រឹត្យវិន័យនៃព្រះរបស់លោកយ៉ាកុប
5. ជាដំបូន្មានដែលព្រះអង្គបង្គាប់មកពូជពង្សរបស់លោកយ៉ូសែបនៅពេលព្រះអង្គវាយប្រហារស្រុកអេស៊ីប។ខ្ញុំបានឮសំឡេងមួយដែលខ្ញុំមិនធ្លាប់ស្គាល់ទាល់តែសោះ បន្លឺថា:
6. យើងបានយកអំរែកដ៏ធ្ងន់ចុះពីស្មាអ្នកហើយក៏យកបន្ទុកដ៏ធ្ងន់ចេញពីដៃអ្នកដែរ!
7. នៅគ្រាមានទុក្ខវេទនា អ្នកបានស្រែកហៅយើងយើងក៏បានជួយរំដោះអ្នកយើងបានឆ្លើយតបពីក្នុងខ្យល់ព្យុះយើងបានល្បងលមើលចិត្តអ្នកនៅប្រភពទឹកមេរីបា។ - សម្រាក
8. ប្រជារាស្ត្ររបស់យើងអើយចូរស្ដាប់សេចក្ដីដែលយើងរំឭកដាស់តឿនអ្នកឱអ៊ីស្រាអែលអើយ ចូរស្ដាប់ពាក្យយើង
9. កុំឲ្យមានព្រះណាមួយទៀតនៅក្នុងចំណោមអ្នកឡើយកុំថ្វាយបង្គំព្រះដទៃឲ្យសោះ
10. ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នកយើងបាននាំអ្នកចេញពីស្រុកអេស៊ីបចូរបើកចិត្តឲ្យទូលាយយើងនឹងឲ្យពរអ្នកយ៉ាងពេញបរិបូណ៌។