4. អ្នកស្រុកជិតខាងនាំគ្នាជេរប្រមាថយើងខ្ញុំអ្នកនៅជុំវិញយើងខ្ញុំ នាំគ្នាចំអកឡកឡឺយយករឿងយើងខ្ញុំទៅលេងសើច។
5. ព្រះអម្ចាស់អើយ តើព្រះអង្គទ្រង់ព្រះពិរោធនឹងយើងខ្ញុំដូច្នេះ រហូតដល់កាលណា?តើព្រះអង្គនៅតែមានព្រះហឫទ័យក្ដៅឆេះឆួលនឹងយើងខ្ញុំដល់កាលណាទៀត?
6. គួរតែព្រះអង្គជះព្រះពិរោធទៅលើប្រជាជាតិដែលពុំស្គាល់ព្រះអង្គនិងនគរនានាដែលមិនគោរពបម្រើព្រះនាមព្រះអង្គនោះវិញ។
7. ដ្បិតពួកគេបានសម្លាប់រង្គាលពូជពង្សរបស់លោកយ៉ាកុបព្រមទាំងបំផ្លាញស្រុកទេសរបស់លោកផង។
8. សូមកុំដាក់ទោសយើងខ្ញុំ ព្រោះតែបុព្វបុរសរបស់យើងខ្ញុំបានធ្វើខុសនោះឡើយផ្ទុយទៅវិញ សូមប្រញាប់សម្តែងព្រះហឫទ័យអាណិតអាសូរយើងខ្ញុំផង!ដ្បិតយើងខ្ញុំកំពុងតែលិចលង់។
9. ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយសូមយាងមកជួយយើងខ្ញុំ ដោយយល់ដល់សិរីរុងរឿងនៃព្រះនាមរបស់ព្រះអង្គសូមរំដោះយើងខ្ញុំនិងលើកលែងទោសយើងខ្ញុំឲ្យរួចពីបាបដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។
10. ហេតុអ្វីបានជាបណ្ដោយឲ្យប្រជាជាតិនានាពោលថា «ព្រះរបស់គេនៅឯណា?»ព្រះអង្គអើយ សូមឲ្យប្រជាជាតិទាំងឡាយបានដឹងនៅចំពោះមុខយើងខ្ញុំថាព្រះអង្គនឹងដាក់ទោសពួកគេព្រោះគេបានបង្ហូរឈាមអ្នកបម្រើរបស់ព្រះអង្គ។
11. សូមស្ដាប់សំឡេងថ្ងូររបស់ពួកអ្នកទោសហើយដោយព្រះអង្គមានឫទ្ធានុភាពសូមរំដោះអ្នកដែលមានទោសដល់ជីវិតទាំងនោះផង។