2. ពួកគេបានបោះសាកសពអ្នកបម្រើរបស់ព្រះអង្គទៅឲ្យត្មាតស៊ីយកសាកសពអ្នកជឿព្រះអង្គទៅឲ្យសត្វតិរច្ឆានធ្វើជាចំណី។
3. ពួកគេបានបង្ហូរឈាមប្រជាជននៅជុំវិញក្រុងយេរូសាឡឹមឲ្យហូរដូចទឹកហើយគ្មាននរណាបញ្ចុះសពប្រជាជនទាំងនោះទេ។
4. អ្នកស្រុកជិតខាងនាំគ្នាជេរប្រមាថយើងខ្ញុំអ្នកនៅជុំវិញយើងខ្ញុំ នាំគ្នាចំអកឡកឡឺយយករឿងយើងខ្ញុំទៅលេងសើច។
5. ព្រះអម្ចាស់អើយ តើព្រះអង្គទ្រង់ព្រះពិរោធនឹងយើងខ្ញុំដូច្នេះ រហូតដល់កាលណា?តើព្រះអង្គនៅតែមានព្រះហឫទ័យក្ដៅឆេះឆួលនឹងយើងខ្ញុំដល់កាលណាទៀត?
6. គួរតែព្រះអង្គជះព្រះពិរោធទៅលើប្រជាជាតិដែលពុំស្គាល់ព្រះអង្គនិងនគរនានាដែលមិនគោរពបម្រើព្រះនាមព្រះអង្គនោះវិញ។
7. ដ្បិតពួកគេបានសម្លាប់រង្គាលពូជពង្សរបស់លោកយ៉ាកុបព្រមទាំងបំផ្លាញស្រុកទេសរបស់លោកផង។
8. សូមកុំដាក់ទោសយើងខ្ញុំ ព្រោះតែបុព្វបុរសរបស់យើងខ្ញុំបានធ្វើខុសនោះឡើយផ្ទុយទៅវិញ សូមប្រញាប់សម្តែងព្រះហឫទ័យអាណិតអាសូរយើងខ្ញុំផង!ដ្បិតយើងខ្ញុំកំពុងតែលិចលង់។