1. ឱព្រះជាម្ចាស់អើយប្រជាជាតិនានាបានឈ្លានពានទឹកដីរបស់ព្រះអង្គពួកគេបានធ្វើឲ្យព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គទៅជាសៅហ្មងពួកគេបានកម្ទេចក្រុងយេរូសាឡឹម។
2. ពួកគេបានបោះសាកសពអ្នកបម្រើរបស់ព្រះអង្គទៅឲ្យត្មាតស៊ីយកសាកសពអ្នកជឿព្រះអង្គទៅឲ្យសត្វតិរច្ឆានធ្វើជាចំណី។
3. ពួកគេបានបង្ហូរឈាមប្រជាជននៅជុំវិញក្រុងយេរូសាឡឹមឲ្យហូរដូចទឹកហើយគ្មាននរណាបញ្ចុះសពប្រជាជនទាំងនោះទេ។
4. អ្នកស្រុកជិតខាងនាំគ្នាជេរប្រមាថយើងខ្ញុំអ្នកនៅជុំវិញយើងខ្ញុំ នាំគ្នាចំអកឡកឡឺយយករឿងយើងខ្ញុំទៅលេងសើច។
5. ព្រះអម្ចាស់អើយ តើព្រះអង្គទ្រង់ព្រះពិរោធនឹងយើងខ្ញុំដូច្នេះ រហូតដល់កាលណា?តើព្រះអង្គនៅតែមានព្រះហឫទ័យក្ដៅឆេះឆួលនឹងយើងខ្ញុំដល់កាលណាទៀត?