7. ធ្វើយ៉ាងនេះ ពួកគេនឹងផ្ញើជីវិតលើព្រះជាម្ចាស់មិនភ្លេចពីស្នាព្រះហស្ដរបស់ព្រះអង្គហើយពួកគេនឹងគោរពតាមបទបញ្ជារបស់ព្រះអង្គ
8. ដើម្បីកុំឲ្យពួកគេបានដូចបុព្វបុរសនៅជំនាន់មុន ដែលមានចិត្តកោងកាចបះបោរប្រឆាំងនឹងព្រះជាម្ចាស់មានចិត្តមិនទៀង ហើយមានគំនិតមិនស្មោះត្រង់នឹងព្រះអង្គនោះឡើយ។
9. កុលសម្ព័ន្ធអេប្រាអ៊ីមដែលជាកងទ័ពបាញ់ព្រួញបានបាក់ទ័ពនៅថ្ងៃធ្វើចំបាំង
10. មកពីពួកគេពុំបានគោរពសម្ពន្ធមេត្រីរបស់ព្រះជាម្ចាស់គឺមិនព្រមកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គ
11. ពួកគេបានភ្លេចពីស្នាព្រះហស្ដដ៏ឧត្ដុង្គឧត្ដមនិងភ្លេចពីការដ៏អស្ចារ្យផ្សេងៗដែលព្រះអង្គបានសម្តែងឲ្យគេឃើញ។
12. នៅតំបន់សូអាន ក្នុងស្រុកអេស៊ីបព្រះអង្គបានធ្វើការអស្ចារ្យមួយឲ្យបុព្វបុរសរបស់គេឃើញ
13. គឺព្រះអង្គបានញែកទឹកសមុទ្រឲ្យពួកគេដើរឆ្លងព្រះអង្គធ្វើឲ្យទឹកផ្ដុំគ្នានៅនឹងថ្កល់មួយកន្លែងដូចកំពែង។
14. នៅពេលថ្ងៃ ព្រះអង្គដឹកនាំគេដោយដុំពពកហើយរាល់យប់ព្រះអង្គដឹកនាំគេដោយដុំភ្លើងជាពន្លឺ។