13. គឺព្រះអង្គបានញែកទឹកសមុទ្រឲ្យពួកគេដើរឆ្លងព្រះអង្គធ្វើឲ្យទឹកផ្ដុំគ្នានៅនឹងថ្កល់មួយកន្លែងដូចកំពែង។
14. នៅពេលថ្ងៃ ព្រះអង្គដឹកនាំគេដោយដុំពពកហើយរាល់យប់ព្រះអង្គដឹកនាំគេដោយដុំភ្លើងជាពន្លឺ។
15. ព្រះអង្គបានបំបែកផ្ទាំងថ្មក្នុងវាលរហោស្ថានឲ្យគេហូបទឹកដែលហូរចេញយ៉ាងបរិបូណ៌ពីបាតដីមក។
16. ព្រះអង្គបានធ្វើឲ្យមានទឹកហូរចេញពីផ្ទាំងសិលាមកដូចជាទឹកទន្លេ។
17. ទោះជាយ៉ាងនេះក្ដីពួកគេនៅតែប្រព្រឹត្តអំពើបាបខុសនឹងព្រះហឫទ័យព្រះអង្គជានិច្ចពួកគេបះបោរប្រឆាំងនឹងព្រះដ៏ខ្ពង់ខ្ពស់បំផុតនៅវាលរហោស្ថានដ៏ហួតហែងនោះ។
18. ពួកគេហ៊ានល្បងលមើលព្រះជាម្ចាស់ដោយសូមឲ្យព្រះអង្គប្រទានម្ហូបអាហារតាមទំនើងចិត្តរបស់ខ្លួន។