1. ប្រជាជនរបស់ខ្ញុំអើយចូរត្រងត្រាប់សេចក្ដីដែលខ្ញុំប្រៀនប្រដៅអ្នករាល់គ្នា!ចូរផ្ទៀងត្រចៀកស្ដាប់ពាក្យដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា!។
2. ខ្ញុំនឹងថ្លែងប្រាប់អ្នករាល់គ្នានូវបទពិសោធពីអតីតកាលខ្ញុំនឹងបរិយាយប្រាប់អ្នករាល់គ្នាអំពីអត្ថន័យលាក់កំបាំងនៃព្រឹត្តិការណ៍នៅបុរាណកាល។
3. អ្វីៗដែលយើងធ្លាប់ឮ អ្វីៗដែលយើងដឹងអ្វីៗដែលដូនតាយើងធ្លាប់រ៉ាយរ៉ាប់ប្រាប់
4. យើងនឹងថ្លែងប្រាប់កូនចៅរបស់យើងឥតលាក់លៀមឡើយយើងនឹងពណ៌នាពីឫទ្ធានុភាពរបស់ព្រះអម្ចាស់និងពីស្នាព្រះហស្ដដ៏អស្ចារ្យដែលព្រះអង្គបានធ្វើប្រាប់កូនចៅនៅជំនាន់ក្រោយដើម្បីលើកតម្កើងព្រះអង្គ។
5. ព្រះអង្គផ្ដល់ដំបូន្មានឲ្យកូនចៅរបស់លោកយ៉ាកុបព្រះអង្គប្រទានក្រឹត្យវិន័យមកឲ្យពូជពង្សរបស់លោកអ៊ីស្រាអែលព្រះអង្គបង្គាប់បុព្វបុរសរបស់យើងឲ្យបង្រៀនសេចក្ដីទាំងនោះដល់កូនចៅ