6. ទូលបង្គំរិះគិតដដែលៗ ពេញមួយយប់ទូលបង្គំចេះតែត្រិះរិះពិចារណានៅក្នុងចិត្តដើម្បីស្វែងយល់ថា
7. តើព្រះអម្ចាស់បោះបង់ចោលយើងរហូតឬ?តើព្រះអង្គមិនគាប់ព្រះហឫទ័យនឹងយើងទៀតទេឬ?
8. តើព្រះអង្គលែងមានព្រះហឫទ័យមេត្តាករុណាចំពោះយើងហើយឬ?តើព្រះអង្គនៅស្ងៀមលែងមានព្រះបន្ទូលមកយើងអស់កល្បជាអង្វែងតរៀងទៅឬ?
9. តើព្រះជាម្ចាស់ភ្លេចសម្តែងព្រះហឫទ័យប្រណីសន្ដោសចំពោះយើងហើយឬ?នៅពេលព្រះអង្គទ្រង់ព្រះពិរោធតើព្រះអង្គឈប់អាណិតអាសូរយើងហើយឬ? - សម្រាក
10. ទូលបង្គំគិតទៀតថា ទូលបង្គំរងទុក្ខវេទនាដូច្នេះមកពីព្រះដ៏ខ្ពង់ខ្ពស់បំផុតលែងសម្តែងព្រះបារមីជួយយើងទៀតហើយ!
11. ព្រះអម្ចាស់អើយ ទូលបង្គំរំឭកឡើងវិញនូវស្នាព្រះហស្ដរបស់ព្រះអង្គទូលបង្គំនៅចាំពីកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។
12. ទូលបង្គំរិះគិតអំពីកិច្ចការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើទូលបង្គំពិចារណាអំពីស្នាព្រះហស្ដដ៏ថ្កុំថ្កើងរបស់ព្រះអង្គ។
13. ព្រះជាម្ចាស់អើយមាគ៌ារបស់ព្រះអង្គជាមាគ៌ាដ៏វិសុទ្ធគ្មានព្រះឯណាទៀតធំឧត្តុង្គឧត្ដមដូចព្រះអង្គឡើយ។
14. មានតែព្រះអង្គទេដែលធ្វើការអស្ចារ្យព្រះអង្គបានសម្តែងឫទ្ធានុភាពឲ្យជាតិសាសន៍នានាឃើញ។
15. ព្រះអង្គបានប្រើឫទ្ធិបារមីលោះប្រជារាស្ត្ររបស់ព្រះអង្គគឺព្រះអង្គបានរំដោះពូជពង្សរបស់លោកយ៉ាកុបនិងពូជពង្សរបស់លោកយ៉ូសែប។ - សម្រាក
16. ឱព្រះជាម្ចាស់អើយទឹកសមុទ្របានឃើញព្រះអង្គ!ពេលទឹកសមុទ្របានឃើញព្រះអង្គវាពុះកញ្ជ្រោលសូម្បីតែបាតសមុទ្រក៏រញ្ជួយញាប់ញ័រដែរ។
17. មានភ្លៀងបង្អុរធ្លាក់ចុះពីលើមេឃដូចទឹកជ្រោះធ្លាក់ហើយក៏មានផ្គរលាន់ឮពីលើមេឃមកយ៉ាងខ្លាំងដែររន្ទះរបស់ព្រះអង្គភ្លឺផ្លេកពាសពេញផ្ទៃមេឃ។