2. នៅថ្ងៃមានអាសន្ន ខ្ញុំស្វែងរកព្រះអម្ចាស់នៅពេលយប់ ខ្ញុំលើកដៃអង្វរព្រះអង្គឥតឈប់ឈរខ្ញុំមិនចង់ឲ្យនរណាសម្រាលទុក្ខខ្ញុំសោះឡើយ។
3. ពេលនឹកដល់ព្រះជាម្ចាស់ ខ្ញុំស្រែកថ្ងូរហើយពេលរំពឹងគិត ខ្ញុំក៏បាក់ទឹកចិត្តដែរ។ - សម្រាក
4. ព្រះអម្ចាស់អើយ ព្រះអង្គធ្វើឲ្យទូលបង្គំទទួលទានដំណេកមិនលក់សោះទូលបង្គំខ្វល់ខ្វាយក្នុងចិត្ត រកនិយាយអ្វីមិនកើត។
5. ទូលបង្គំរំពឹងគិតអំពីអតីតកាលគឺពីជំនាន់ដើមដ៏យូរលង់ណាស់មកហើយ
6. ទូលបង្គំរិះគិតដដែលៗ ពេញមួយយប់ទូលបង្គំចេះតែត្រិះរិះពិចារណានៅក្នុងចិត្តដើម្បីស្វែងយល់ថា
7. តើព្រះអម្ចាស់បោះបង់ចោលយើងរហូតឬ?តើព្រះអង្គមិនគាប់ព្រះហឫទ័យនឹងយើងទៀតទេឬ?
8. តើព្រះអង្គលែងមានព្រះហឫទ័យមេត្តាករុណាចំពោះយើងហើយឬ?តើព្រះអង្គនៅស្ងៀមលែងមានព្រះបន្ទូលមកយើងអស់កល្បជាអង្វែងតរៀងទៅឬ?
9. តើព្រះជាម្ចាស់ភ្លេចសម្តែងព្រះហឫទ័យប្រណីសន្ដោសចំពោះយើងហើយឬ?នៅពេលព្រះអង្គទ្រង់ព្រះពិរោធតើព្រះអង្គឈប់អាណិតអាសូរយើងហើយឬ? - សម្រាក
10. ទូលបង្គំគិតទៀតថា ទូលបង្គំរងទុក្ខវេទនាដូច្នេះមកពីព្រះដ៏ខ្ពង់ខ្ពស់បំផុតលែងសម្តែងព្រះបារមីជួយយើងទៀតហើយ!
11. ព្រះអម្ចាស់អើយ ទូលបង្គំរំឭកឡើងវិញនូវស្នាព្រះហស្ដរបស់ព្រះអង្គទូលបង្គំនៅចាំពីកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើកាលពីជំនាន់ដើម។