14. មានតែព្រះអង្គទេដែលធ្វើការអស្ចារ្យព្រះអង្គបានសម្តែងឫទ្ធានុភាពឲ្យជាតិសាសន៍នានាឃើញ។
15. ព្រះអង្គបានប្រើឫទ្ធិបារមីលោះប្រជារាស្ត្ររបស់ព្រះអង្គគឺព្រះអង្គបានរំដោះពូជពង្សរបស់លោកយ៉ាកុបនិងពូជពង្សរបស់លោកយ៉ូសែប។ - សម្រាក
16. ឱព្រះជាម្ចាស់អើយទឹកសមុទ្របានឃើញព្រះអង្គ!ពេលទឹកសមុទ្របានឃើញព្រះអង្គវាពុះកញ្ជ្រោលសូម្បីតែបាតសមុទ្រក៏រញ្ជួយញាប់ញ័រដែរ។
17. មានភ្លៀងបង្អុរធ្លាក់ចុះពីលើមេឃដូចទឹកជ្រោះធ្លាក់ហើយក៏មានផ្គរលាន់ឮពីលើមេឃមកយ៉ាងខ្លាំងដែររន្ទះរបស់ព្រះអង្គភ្លឺផ្លេកពាសពេញផ្ទៃមេឃ។
18. នៅពេលផ្គរលាន់បន្លឺសំឡេងយ៉ាងគគ្រឹកគគ្រេងផ្លេកបន្ទោររបស់ព្រះអង្គភ្លឺចាំងមកលើពិភពលោកធ្វើឲ្យផែនដីរញ្ជួយញាប់ញ័រ។
19. ព្រះអង្គយាងកាត់សមុទ្រព្រះអង្គយាងកាត់មហាសាគរគ្មាននរណាអាចរកដានព្រះបាទារបស់ព្រះអង្គឃើញទេ។
20. ព្រះអង្គដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គតាមរយៈលោកម៉ូសេ និងលោកអើរ៉ុនដូចគង្វាលដឹកនាំហ្វូងចៀមដែរ។