1. ខ្ញុំបន្លឺសំឡេងទៅកាន់ព្រះជាម្ចាស់ខ្ញុំស្រែកអង្វរព្រះអង្គខ្ញុំបន្លឺសំឡេងទៅកាន់ព្រះជាម្ចាស់ព្រះអង្គផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យខ្ញុំ។
2. នៅថ្ងៃមានអាសន្ន ខ្ញុំស្វែងរកព្រះអម្ចាស់នៅពេលយប់ ខ្ញុំលើកដៃអង្វរព្រះអង្គឥតឈប់ឈរខ្ញុំមិនចង់ឲ្យនរណាសម្រាលទុក្ខខ្ញុំសោះឡើយ។
3. ពេលនឹកដល់ព្រះជាម្ចាស់ ខ្ញុំស្រែកថ្ងូរហើយពេលរំពឹងគិត ខ្ញុំក៏បាក់ទឹកចិត្តដែរ។ - សម្រាក
4. ព្រះអម្ចាស់អើយ ព្រះអង្គធ្វើឲ្យទូលបង្គំទទួលទានដំណេកមិនលក់សោះទូលបង្គំខ្វល់ខ្វាយក្នុងចិត្ត រកនិយាយអ្វីមិនកើត។
5. ទូលបង្គំរំពឹងគិតអំពីអតីតកាលគឺពីជំនាន់ដើមដ៏យូរលង់ណាស់មកហើយ
6. ទូលបង្គំរិះគិតដដែលៗ ពេញមួយយប់ទូលបង្គំចេះតែត្រិះរិះពិចារណានៅក្នុងចិត្តដើម្បីស្វែងយល់ថា
7. តើព្រះអម្ចាស់បោះបង់ចោលយើងរហូតឬ?តើព្រះអង្គមិនគាប់ព្រះហឫទ័យនឹងយើងទៀតទេឬ?