ទំនុក‌តម្កើង 76:1-8 Khmer Standard Version (KHSV)

1. នៅ​ស្រុក​យូដាគេ​ស្គាល់​ព្រះ‌ជាម្ចាស់​គ្រប់ៗ​គ្នានៅ​ស្រុក​អ៊ីស្រា‌អែលព្រះ‌នាម​របស់​ព្រះ‌អង្គ​ល្បី‌ល្បាញ​ណាស់!

2. ព្រះ‌ពន្លា​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ក្រុង​សាឡឹមព្រះ‌ដំណាក់​របស់​ព្រះ‌អង្គ​ស្ថិត​នៅ​ក្រុង​ស៊ីយ៉ូន។

3. នៅ​ទី​នោះ​ហើយ​ដែល​ព្រះ‌អង្គ​បាន​កម្ទេច​គ្រឿងសស្ត្រា‌វុធ គឺ​មាន​ធ្នូ ខែល និង​ដាវ​ជា​ដើម។ - សម្រាក

4. ឱ​ព្រះ‌ជាម្ចាស់​អើយព្រះ‌អង្គ​ប្រកប​ដោយ​សិរី‌រុងរឿងគួរ​ជា​ទី​ស្ញប់‌ស្ញែងនៅ​ពេល​ព្រះ‌អង្គ​វិល​ត្រឡប់​មក​ពី​ភ្នំ​វិញក្រោយ​ពី​បាន​យក​ជ័យ‌ជំនះ។

5. ព្រះ‌អង្គ​បាន​ដក​អាវុធ​ពី​អ្នកចំបាំង​ដ៏​ជំនាញ​ទាំង​នោះពួក​គេ​ដេក​លង់‌លក់​បាត់​ស្មារតីទាហាន​ដ៏​ពូកែ​ទាំង​នោះលែង​មាន​កម្លាំង​ច្បាំង​ទៀត​ហើយ។

6. ឱ​ព្រះ​នៃ​លោក​យ៉ាកុប​អើយពេល​ព្រះ‌អង្គ​ស្រែក​គំរាមកង‌ទ័ព​សេះ និង​សេះ​របស់​ពួក​គេ​កំរើក​លែង​រួច។

7. ព្រះ‌អង្គ​អើយ ព្រះ‌អង្គ​គួរ​ជា​ទី​ស្ញែង​ខ្លាច​ណាស់!ពេល​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ តើ​នរណា​អាចទ្រាំ​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​បាន?

8. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជំនុំ‌ជម្រះ​ពី​លើ​មេឃ​មកមនុស្ស‌ម្នា​លើ​ផែនដី​នៅ​ស្ងៀម​ស្ងាត់ដោយ​កោត​ខ្លាច

ទំនុក‌តម្កើង 76