1. ឱព្រះជាម្ចាស់អើយយើងខ្ញុំសរសើរតម្កើងព្រះអង្គ!យើងខ្ញុំសរសើរតម្កើងព្រះនាមព្រះអង្គដែលគង់នៅជិតយើងខ្ញុំហើយយើងខ្ញុំរៀបរាប់អំពីស្នាព្រះហស្ដដ៏ស្ញប់ស្ញែងរបស់ព្រះអង្គ!
2. ព្រះអង្គមានព្រះបន្ទូលថា«ដល់គ្រាដែលយើងបានកំណត់ទុកយើងនឹងវិនិច្ឆ័យទោស ដោយយុត្តិធម៌!
3. ផែនដី និងអ្វីៗទាំងអស់ដែលរស់នៅលើផែនដីនឹងត្រូវរលាយក៏ប៉ុន្តែ យើងនឹងធ្វើឲ្យផែនដីនៅតែរឹងមាំ!»។ - សម្រាក
4. ខ្ញុំនិយាយប្រាប់មនុស្សអួតបំប៉ោងថាកុំអួតបំប៉ោងឲ្យសោះ!ហើយប្រាប់មនុស្សអាក្រក់ថាកុំវាយឫកខ្ពស់!
5. កុំប្រកាន់ឫកខ្ពស់ពេក ឈប់និយាយព្រហើនទៅ
6. ដ្បិតអ្នកដែលវិនិច្ឆ័យទោសមិនមែនមកពីខាងកើត ឬខាងលិចហើយក៏មិនមែនមកពីខាងត្បូង ឬខាងជើងដែរ