11. ហេតុអ្វីបានជាព្រះអង្គមិនព្រមយាងមកជួយយើងខ្ញុំហេតុអ្វីបានជាព្រះអង្គឱបដៃសំងំស្ងៀមដូច្នេះ?
12. ព្រះជាម្ចាស់អើយ ព្រះអង្គជាព្រះមហាក្សត្ររបស់ទូលបង្គំ តាំងពីដើមរៀងមកព្រះអង្គតែងតែសង្គ្រោះយើងខ្ញុំជាច្រើនលើកច្រើនសានៅក្នុងស្រុកនេះ។
13. ព្រះអង្គបានបង្ក្រាបសមុទ្រដោយសារឫទ្ធានុភាពរបស់ព្រះអង្គព្រះអង្គបានវាយកម្ទេចក្បាលនាគនៅក្នុងសមុទ្រ
14. ព្រះអង្គបានវាយកម្ទេចក្បាលស្ដេចក្រពើហើយបោះវាទៅឲ្យសត្វនានានៅវាលរហោស្ថានស៊ីជាអាហារ។
15. ព្រះអង្គបានធ្វើឲ្យមានទឹកផុសចេញពីប្រភពទឹកនានាហើយព្រះអង្គបានធ្វើឲ្យទន្លេដែលមិនចេះរីងប្រែជារីងស្ងួតទៅវិញ។
16. ព្រះអង្គជាម្ចាស់លើថ្ងៃ ជាម្ចាស់លើយប់ព្រះអង្គបានបង្កើតព្រះច័ន្ទ និងព្រះអាទិត្យ។
17. ព្រះអង្គបានកំណត់ព្រំដែនរវាងទឹក និងដីព្រះអង្គក៏បានបង្កើតរដូវប្រាំងនិងរដូវវស្សាដែរ។
18. ឱព្រះអម្ចាស់អើយសូមកុំភ្លេចឲ្យសោះថាបច្ចាមិត្តបានត្មះតិះដៀលព្រះអង្គសាសន៍ល្ងីល្ងើនោះបានជេរប្រមាថព្រះនាមព្រះអង្គ!។
19. សូមកុំប្រគល់ជីវិតប្រជារាស្ត្ររបស់ព្រះអង្គដែលកំពុងតែអស់សង្ឃឹមនេះទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងដ៏សាហាវសូមកុំបំភ្លេចប្រជារាស្ត្រដ៏កំសត់ទុគ៌តរបស់ព្រះអង្គជារៀងរហូតឡើយ។
20. សូមនឹកដល់សម្ពន្ធមេត្រីដែលព្រះអង្គបានចងជាមួយយើងខ្ញុំ!ដ្បិតជនរងគ្រោះដោយសារអំពើឃោរឃៅនាំគ្នារត់ពួនសព្វទីកន្លែងក្នុងទឹកដីនេះ។
21. សូមកុំឲ្យអស់អ្នកដែលគេជិះជាន់ត្រូវអាម៉ាស់មុខទៀតឡើយតែសូមឲ្យជនក្រីក្រ និងជនទុគ៌តអាចសរសើរតម្កើងព្រះនាមព្រះអង្គ។