ទំនុក‌តម្កើង 73:5-11 Khmer Standard Version (KHSV)

5. គេ​ពុំ​ដែល​ស្គាល់​ទុក្ខ​លំបាក​ដូច​មនុស្ស​ដទៃហើយ​ពុំ​ដែល​វេទនា​ដូច​មនុស្ស​ឯ​ទៀតៗ​ឡើយ។

6. ពួក​គេ​យក​អំនួត​មក​បង្ហាញ​ដូច​ជា​បុណ្យ​ស័ក្ដិហើយ​ពាក់​ចិត្ត​ឃោរ‌ឃៅដូច​ជា​សំលៀក‌បំពាក់។

7. គំនិត​អាក្រក់​ចាំង​នៅ​លើ​ផ្ទៃ​មុខ​របស់​ពួក​គេគំនិត​អប្រិយ​របស់​ពួក​គេក៏​លេច​ចេញ​មក​យ៉ាង​ច្បាស់​ដែរ។

8. គេ​នាំ​គ្នា​សើច​ចំអក និង​ពោល​ពាក្យ​អាក្រក់ព្រម​ទាំង​និយាយ​ក្ដែងៗពី​ការ​សង្កត់‌សង្កិន​អ្នក​ដទៃ។

9. មាត់​របស់​គេ​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់ហើយ​អណ្ដាត​របស់​គេ​ឥត​សំចៃ​នរណា​ម្នាក់នៅ​លើ​ផែនដី​ឡើយ។

10. ហេតុ​នេះ សូម្បី​តែ​ប្រជា‌រាស្ដ្ររបស់​ព្រះ‌ជាម្ចាស់ ក៏​វង្វេង​ទៅ​តាម​ពួក​គេព្រម​ទាំង​ចូល​ចិត្ត​ស្ដាប់​ពាក្យ​សម្ដីរបស់​ពួក​គេ ដូច​ផឹក​ទឹក។

11. គេ​ពោល​ថា ព្រះ‌ជាម្ចាស់​ពុំ​ជ្រាប​អ្វី​ទាំង​អស់ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​មិន​ដឹង​អ្វី​សោះ​ឡើយ!

ទំនុក‌តម្កើង 73