3. ព្រោះខ្ញុំមានចិត្តច្រណែននឹងមនុស្សព្រហើនដោយឃើញជនពាលទាំងនោះបានចម្រុងចម្រើន។
4. ក្នុងមួយជីវិតរបស់ពួកគេពួកគេហាក់ដូចជាគ្មានកង្វល់អ្វីសោះគេមានសាច់មានឈាម។
5. គេពុំដែលស្គាល់ទុក្ខលំបាកដូចមនុស្សដទៃហើយពុំដែលវេទនាដូចមនុស្សឯទៀតៗឡើយ។
6. ពួកគេយកអំនួតមកបង្ហាញដូចជាបុណ្យស័ក្ដិហើយពាក់ចិត្តឃោរឃៅដូចជាសំលៀកបំពាក់។
7. គំនិតអាក្រក់ចាំងនៅលើផ្ទៃមុខរបស់ពួកគេគំនិតអប្រិយរបស់ពួកគេក៏លេចចេញមកយ៉ាងច្បាស់ដែរ។
8. គេនាំគ្នាសើចចំអក និងពោលពាក្យអាក្រក់ព្រមទាំងនិយាយក្ដែងៗពីការសង្កត់សង្កិនអ្នកដទៃ។
9. មាត់របស់គេពោលពាក្យប្រមាថព្រះជាម្ចាស់ហើយអណ្ដាតរបស់គេឥតសំចៃនរណាម្នាក់នៅលើផែនដីឡើយ។
10. ហេតុនេះ សូម្បីតែប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ ក៏វង្វេងទៅតាមពួកគេព្រមទាំងចូលចិត្តស្ដាប់ពាក្យសម្ដីរបស់ពួកគេ ដូចផឹកទឹក។
11. គេពោលថា ព្រះជាម្ចាស់ពុំជ្រាបអ្វីទាំងអស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតមិនដឹងអ្វីសោះឡើយ!
12. នេះហើយមនុស្សពាល!ពួកគេបានសុខជានិច្ចពួកគេបានចម្រុងចម្រើនរហូត!
13. រីឯទូលបង្គំវិញ ទូលបង្គំខំប្រឹងកាន់ចិត្តបរិសុទ្ធហើយចៀសវាងប្រព្រឹត្តអំពើបាបតែឥតបានផលអ្វីសោះ!
14. ដ្បិតទូលបង្គំកើតទុក្ខលំបាកជារៀងរាល់ថ្ងៃទូលបង្គំទទួលទារុណកម្មរាល់ព្រឹក។
15. ប្រសិនបើទូលបង្គំសម្រេចចិត្តធ្វើដូចពួកគេដែរនោះទូលបង្គំមុខជាក្បត់បងប្អូនរបស់ទូលបង្គំដែលជាបុត្ររបស់ព្រះអង្គមិនខាន។
16. ទូលបង្គំខិតខំរិះគិតចង់យល់អំពីបញ្ហានេះប៉ុន្តែ ពិបាកយល់ណាស់
17. រហូតទាល់តែទូលបង្គំចូលមកដល់ទីសក្ការៈរបស់ព្រះជាម្ចាស់ទើបទូលបង្គំយល់ថាចុងបញ្ចប់របស់មនុស្សអាក្រក់នឹងក្លាយទៅជាយ៉ាងណា។
18. តាមពិត ព្រះអង្គបានដាក់ពួកគេនៅជម្រាលមួយដ៏រអិលព្រះអង្គធ្វើឲ្យគេធ្លាក់ទៅក្នុងមហន្តរាយ
19. ក្នុងពេលតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះពួកគេនឹងវិនាសបាត់បង់ពួកគេនឹងត្រូវអន្តរាយរលាយសូន្យទៅយ៉ាងរន្ធត់បំផុត។