9. ប្រជាជនដែលរស់នៅតាមវាលរហោស្ថាននឹងនាំគ្នាក្រាបថ្វាយបង្គំព្រះករុណាហើយខ្មាំងសត្រូវរបស់ព្រះករុណាត្រូវបរាជ័យ ងើបមុខមិនរួច។
10. ស្ដេចទាំងឡាយនៅស្រុកតើស៊ីសនិងនៅកោះនានានឹងយកតង្វាយមកថ្វាយព្រះករុណាស្ដេចទាំងឡាយនៅស្រុកសាបា និងស្រុកសេបាក៏នាំគ្នាយកសួយសារអាករមកថ្វាយដែរ។
11. ស្ដេចទាំងប៉ុន្មាននឹងនាំគ្នាក្រាបថ្វាយបង្គំព្រះករុណាហើយប្រជាជាតិទាំងអស់នឹងនាំគ្នាបម្រើព្រះករុណា។
12. ព្រះករុណារំដោះជនក្រីក្រនៅពេលគេស្រែកអង្វរព្រះករុណាហើយព្រះករុណារំដោះជនទុគ៌តដែលគ្មានទីពឹង។
13. ព្រះករុណាអាណិតអាសូរមនុស្សទន់ខ្សោយនិងមនុស្សកំសត់ទុគ៌តព្រះករុណាសង្គ្រោះជីវិតមនុស្សក្រីក្រ។
14. ព្រះករុណារំដោះពួកគេឲ្យរួចផុតពីការសង្កត់សង្កិនរបស់មនុស្សឃោរឃៅចំពោះព្រះករុណាជីវិតរបស់ពួកគេមានតម្លៃណាស់។
15. សូមឲ្យព្រះរាជាមានព្រះជន្មាយុយឺនយូរ!គេនឹងយកមាសពីស្រុកសាបាមកថ្វាយព្រះករុណាគេនឹងទូលអង្វរព្រះជាម្ចាស់ឲ្យព្រះរាជាឥតឈប់ឈរ ហើយរៀងរាល់ថ្ងៃគេនឹងថ្វាយព្រះពរដល់ព្រះរាជា។
16. នៅក្នុងស្រុក សូមឲ្យមានស្រូវយ៉ាងបរិបូណ៌នៅតាមកំពូលភ្នំ សូមឲ្យមានភោគផលច្រើនដូចនៅស្រុកលីបង់ ហើយនៅក្នុងទីក្រុងសូមឲ្យប្រជាជនកើនចំនួនឡើងដូចស្មៅនៅតាមទីវាល។
17. សូមឲ្យព្រះរាជាមានព្រះនាមល្បីល្បាញរហូតតទៅគឺសូមឲ្យព្រះនាមព្រះករុណានៅស្ថិតស្ថេរគង់វង្សដូចព្រះអាទិត្យ។សូមឲ្យមនុស្សម្នាយកព្រះនាមព្រះករុណាទៅជូនពរគ្នាទៅវិញទៅមកហើយប្រជាជាតិទាំងអស់នឹងពោលថាព្រះរាជាប្រកបដោយព្រះពរ!