ទំនុក‌តម្កើង 72:6-9 Khmer Standard Version (KHSV)

6. សូម​ទ្រង់​ផ្ដល់​ព្រះ‌ពរ​ដល់​ប្រជា‌រាស្ត្រដូច​ទឹក​ភ្លៀង​ធ្លាក់​មក​លើ​ស្រែ​ចម្ការនិង​ដូច​ជា​ភ្លៀង​បង្អុរ​ចុះ​មក​ស្រោច​ស្រព​ផែនដី។

7. សូម​ឲ្យ​សេចក្ដី​សុចរិត​រីក​ចម្រើន​ឡើងក្នុង​រជ្ជកាល​របស់​ព្រះ‌ករុណាហើយ​ដរាប​ណា​នៅ​មាន​ព្រះ‌ច័ន្ទសូម​ឲ្យ​សេចក្ដី​សុខ‌សាន្ត​មាន​យ៉ាង​បរិបូណ៌។

8. សូម​ឲ្យ​រាជ្យ​របស់​ព្រះ‌ករុណា​លាត​សន្ធឹងពី​សមុទ្រ​មួយ​ទៅ​សមុទ្រ​មួយនិង​លាត​សន្ធឹង​ពី​ទន្លេ​អឺប្រាត​នេះរហូត​ទៅ​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី។

9. ប្រជា‌ជន​ដែល​រស់​នៅ​តាម​វាល​រហោ‌ស្ថាននឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ករុណាហើយ​ខ្មាំង​សត្រូវ​របស់​ព្រះ‌ករុណាត្រូវ​បរា‌ជ័យ ងើប​មុខ​មិន​រួច។

ទំនុក‌តម្កើង 72