6. សូមទ្រង់ផ្ដល់ព្រះពរដល់ប្រជារាស្ត្រដូចទឹកភ្លៀងធ្លាក់មកលើស្រែចម្ការនិងដូចជាភ្លៀងបង្អុរចុះមកស្រោចស្រពផែនដី។
7. សូមឲ្យសេចក្ដីសុចរិតរីកចម្រើនឡើងក្នុងរជ្ជកាលរបស់ព្រះករុណាហើយដរាបណានៅមានព្រះច័ន្ទសូមឲ្យសេចក្ដីសុខសាន្តមានយ៉ាងបរិបូណ៌។
8. សូមឲ្យរាជ្យរបស់ព្រះករុណាលាតសន្ធឹងពីសមុទ្រមួយទៅសមុទ្រមួយនិងលាតសន្ធឹងពីទន្លេអឺប្រាតនេះរហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី។
9. ប្រជាជនដែលរស់នៅតាមវាលរហោស្ថាននឹងនាំគ្នាក្រាបថ្វាយបង្គំព្រះករុណាហើយខ្មាំងសត្រូវរបស់ព្រះករុណាត្រូវបរាជ័យ ងើបមុខមិនរួច។
10. ស្ដេចទាំងឡាយនៅស្រុកតើស៊ីសនិងនៅកោះនានានឹងយកតង្វាយមកថ្វាយព្រះករុណាស្ដេចទាំងឡាយនៅស្រុកសាបា និងស្រុកសេបាក៏នាំគ្នាយកសួយសារអាករមកថ្វាយដែរ។
11. ស្ដេចទាំងប៉ុន្មាននឹងនាំគ្នាក្រាបថ្វាយបង្គំព្រះករុណាហើយប្រជាជាតិទាំងអស់នឹងនាំគ្នាបម្រើព្រះករុណា។
12. ព្រះករុណារំដោះជនក្រីក្រនៅពេលគេស្រែកអង្វរព្រះករុណាហើយព្រះករុណារំដោះជនទុគ៌តដែលគ្មានទីពឹង។