17. សូមឲ្យព្រះរាជាមានព្រះនាមល្បីល្បាញរហូតតទៅគឺសូមឲ្យព្រះនាមព្រះករុណានៅស្ថិតស្ថេរគង់វង្សដូចព្រះអាទិត្យ។សូមឲ្យមនុស្សម្នាយកព្រះនាមព្រះករុណាទៅជូនពរគ្នាទៅវិញទៅមកហើយប្រជាជាតិទាំងអស់នឹងពោលថាព្រះរាជាប្រកបដោយព្រះពរ!
18. សូមលើកតម្កើងព្រះជាអម្ចាស់ជាព្រះរបស់ជនជាតិអ៊ីស្រាអែលដ្បិតមានតែព្រះអង្គទេដែលសម្តែងការអស្ចារ្យទាំងនេះ!
19. សូមលើកតម្កើងព្រះនាមដ៏រុងរឿងរបស់ព្រះអង្គរហូតតទៅ!សូមឲ្យផែនដីទាំងមូលបានពោរពេញទៅដោយសិរីរុងរឿងរបស់ព្រះអង្គ!អាម៉ែន! អាម៉ែន!
20. ពាក្យអធិស្ឋានរបស់ស្ដេចដាវីឌជាបុត្ររបស់លោកអ៊ីសាយ ចប់តែត្រឹមណេះ។