ទំនុក‌តម្កើង 72:11-16 Khmer Standard Version (KHSV)

11. ស្ដេច​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នាក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ករុណាហើយ​ប្រជា‌ជាតិ​ទាំង​អស់នឹង​នាំ​គ្នា​បម្រើ​ព្រះ‌ករុណា។

12. ព្រះ‌ករុណា​រំដោះ​ជន​ក្រីក្រនៅ​ពេល​គេ​ស្រែក​អង្វរ​ព្រះ‌ករុណាហើយ​ព្រះ‌ករុណា​រំដោះ​ជន​ទុគ៌តដែល​គ្មាន​ទី​ពឹង។

13. ព្រះ‌ករុណា​អាណិត​អាសូរ​មនុស្ស​ទន់​ខ្សោយនិង​មនុស្ស​កំសត់​ទុគ៌តព្រះ‌ករុណា​សង្គ្រោះ​ជីវិត​មនុស្ស​ក្រីក្រ។

14. ព្រះ‌ករុណា​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុតពី​ការ​សង្កត់‌សង្កិន​របស់​មនុស្ស​ឃោរ‌ឃៅចំពោះ​ព្រះ‌ករុណាជីវិត​របស់​ពួក​គេ​មាន​តម្លៃ​ណាស់។

15. សូម​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ!គេ​នឹង​យក​មាស​ពី​ស្រុក​សាបា​មក​ថ្វាយ​ព្រះ‌ករុណាគេ​នឹង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​ព្រះ‌រាជាឥត​ឈប់​ឈរ ហើយ​រៀង​រាល់​ថ្ងៃគេ​នឹង​ថ្វាយ​ព្រះ‌ពរ​ដល់​ព្រះ‌រាជា។

16. នៅ​ក្នុង​ស្រុក សូម​ឲ្យ​មាន​ស្រូវ​យ៉ាង​បរិបូណ៌នៅ​តាម​កំពូល​ភ្នំ សូម​ឲ្យ​មាន​ភោគ‌ផល​ច្រើនដូច​នៅ​ស្រុក​លីបង់ ហើយ​នៅ​ក្នុង​ទីក្រុងសូម​ឲ្យ​ប្រជា‌ជន​កើន​ចំនួន​ឡើងដូច​ស្មៅ​នៅ​តាម​ទី​វាល។

ទំនុក‌តម្កើង 72