ទំនុក‌តម្កើង 72:10-14 Khmer Standard Version (KHSV)

10. ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​តើស៊ីសនិង​នៅ​កោះ​នានានឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌ករុណាស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​សាបា និង​ស្រុក​សេបាក៏​នាំ​គ្នា​យក​សួយសារ‌អាករ​មក​ថ្វាយ​ដែរ។

11. ស្ដេច​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នាក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ករុណាហើយ​ប្រជា‌ជាតិ​ទាំង​អស់នឹង​នាំ​គ្នា​បម្រើ​ព្រះ‌ករុណា។

12. ព្រះ‌ករុណា​រំដោះ​ជន​ក្រីក្រនៅ​ពេល​គេ​ស្រែក​អង្វរ​ព្រះ‌ករុណាហើយ​ព្រះ‌ករុណា​រំដោះ​ជន​ទុគ៌តដែល​គ្មាន​ទី​ពឹង។

13. ព្រះ‌ករុណា​អាណិត​អាសូរ​មនុស្ស​ទន់​ខ្សោយនិង​មនុស្ស​កំសត់​ទុគ៌តព្រះ‌ករុណា​សង្គ្រោះ​ជីវិត​មនុស្ស​ក្រីក្រ។

14. ព្រះ‌ករុណា​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុតពី​ការ​សង្កត់‌សង្កិន​របស់​មនុស្ស​ឃោរ‌ឃៅចំពោះ​ព្រះ‌ករុណាជីវិត​របស់​ពួក​គេ​មាន​តម្លៃ​ណាស់។

ទំនុក‌តម្កើង 72