1. ឱព្រះជាម្ចាស់អើយសូមប្រទានឲ្យព្រះរាជាចេះវិនិច្ឆ័យដូចព្រះអង្គហើយសូមឲ្យព្រះរាជបុត្ររបស់ព្រះរាជាបានប្រកបដោយសេចក្ដីសុចរិត ដូចព្រះអង្គដែរ!
2. ដើម្បីឲ្យព្រះរាជាអាចគ្រប់គ្រងប្រជារាស្ត្ររបស់ព្រះអង្គ ដោយសុចរិតហើយគ្រប់គ្រងជនក្រីក្រដោយយុត្តិធម៌។
3. សូមឲ្យភ្នំទាំងឡាយផ្ដល់នូវភោគផលដ៏សម្បូណ៌សប្បាយដល់ប្រជារាស្ត្រព្រមទាំងនាំឲ្យពួកគេស្គាល់សេចក្ដីសុចរិតដែរ។
4. សូមព្រះរាជារកយុត្តិធម៌ឲ្យជនក្រីក្រក្នុងចំណោមប្រជារាស្ត្រសូមទ្រង់ជួយសង្គ្រោះមនុស្សកំសត់ទុគ៌តហើយកម្ទេចអស់អ្នកដែលជិះជាន់សង្កត់សង្កិនគេ
5. ដរាបណានៅមានព្រះអាទិត្យរះមានព្រះច័ន្ទបញ្ចេញរស្មីសូមឲ្យព្រះរាជាមានព្រះជន្មាយុយឺនយូរអស់កល្បជាអង្វែងតរៀងទៅ។
6. សូមទ្រង់ផ្ដល់ព្រះពរដល់ប្រជារាស្ត្រដូចទឹកភ្លៀងធ្លាក់មកលើស្រែចម្ការនិងដូចជាភ្លៀងបង្អុរចុះមកស្រោចស្រពផែនដី។
7. សូមឲ្យសេចក្ដីសុចរិតរីកចម្រើនឡើងក្នុងរជ្ជកាលរបស់ព្រះករុណាហើយដរាបណានៅមានព្រះច័ន្ទសូមឲ្យសេចក្ដីសុខសាន្តមានយ៉ាងបរិបូណ៌។
8. សូមឲ្យរាជ្យរបស់ព្រះករុណាលាតសន្ធឹងពីសមុទ្រមួយទៅសមុទ្រមួយនិងលាតសន្ធឹងពីទន្លេអឺប្រាតនេះរហូតទៅដល់ស្រុកដាច់ស្រយាលនៃផែនដី។
9. ប្រជាជនដែលរស់នៅតាមវាលរហោស្ថាននឹងនាំគ្នាក្រាបថ្វាយបង្គំព្រះករុណាហើយខ្មាំងសត្រូវរបស់ព្រះករុណាត្រូវបរាជ័យ ងើបមុខមិនរួច។