9. សូមកុំលះបង់ទូលបង្គំនៅគ្រាដែលទូលបង្គំមានវ័យចាស់ជរាសូមកុំបោះបង់ចោលទូលបង្គំនៅគ្រាដែលកម្លាំងទូលបង្គំចុះអោនថយនេះឡើយ!
10. ដ្បិតសត្រូវរបស់ទូលបង្គំកំពុងតែគិតគ្នាប្រឆាំងនឹងទូលបង្គំអស់អ្នកដែលប៉ុនប៉ងប្រហារជីវិតទូលបង្គំកំពុងតែពិភាក្សាគ្នា
11. គេពោលថា: ព្រះជាម្ចាស់បានបោះបង់ចោលគាត់ហើយ!ចូរដេញតាមគាត់ចាប់យកមក!គ្មាននរណាជួយរំដោះគាត់បានទេ!
12. ឱព្រះជាម្ចាស់អើយសូមកុំទៅណាឆ្ងាយពីទូលបង្គំឡើយ!ឱព្រះនៃទូលបង្គំអើយសូមយាងមកជួយទូលបង្គំជាប្រញាប់!
13. សូមឲ្យអស់អ្នកដែលចោទប្រកាន់ទូលបង្គំត្រូវអាម៉ាស់ ហើយវិនាសសូន្យទៅ!សូមឲ្យអស់អ្នកដែលប្រាថ្នាឲ្យទូលបង្គំវេទនា ត្រូវបាត់បង់កិត្តិយស និងបាក់មុខ!
14. រីឯទូលបង្គំវិញ ទូលបង្គំនៅតែមានសង្ឃឹមជានិច្ចទូលបង្គំនឹងសរសើរតម្កើងព្រះអង្គហើយសរសើរតម្កើងទៀត!
15. ជារៀងរាល់ថ្ងៃទូលបង្គំនឹងថ្លែងរៀបរាប់អំពីសេចក្ដីសុចរិតនិងការសង្គ្រោះរបស់ព្រះអង្គ ដែលមានចំនួនដ៏ច្រើនឥតគណនា។
16. ព្រះជាអម្ចាស់អើយ ដោយសារព្រះអង្គជួយទូលបង្គំនឹងចូលមកក្នុងព្រះដំណាក់ទូលបង្គំនឹងរំឭកពីសេចក្ដីសុចរិតរបស់ព្រះអង្គតែមួយប៉ុណ្ណោះ។
17. ព្រះជាម្ចាស់អើយព្រះអង្គបានប្រៀនប្រដៅទូលបង្គំតាំងពីទូលបង្គំនៅក្មេងរហូតមកទល់ពេលនេះ ទូលបង្គំនៅតែប្រកាសអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គដដែល។
18. ឱព្រះជាម្ចាស់អើយឥឡូវនេះ ទូលបង្គំចាស់សក់ស្កូវហើយសូមកុំបោះបង់ចោលទូលបង្គំឡើយដើម្បីឲ្យទូលបង្គំអាចប្រកាសអំពីព្រះចេស្ដារបស់ព្រះអង្គប្រាប់មនុស្សនៅជំនាន់នេះនិងប្រកាសអំពីឫទ្ធានុភាពរបស់ព្រះអង្គប្រាប់មនុស្សទាំងអស់នៅជំនាន់ក្រោយដែរ។