7. មនុស្សជាច្រើនយល់ថាព្រះអង្គបានដាក់បណ្ដាសាទូលបង្គំក៏ប៉ុន្តែ តាមពិត ព្រះអង្គជាជម្រកដ៏រឹងមាំរបស់ទូលបង្គំ។
8. សូមឲ្យទូលបង្គំពោលពាក្យសរសើរតម្កើងព្រះអង្គជានិច្ចទូលបង្គំចង់លើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គជារៀងរាល់ថ្ងៃ!
9. សូមកុំលះបង់ទូលបង្គំនៅគ្រាដែលទូលបង្គំមានវ័យចាស់ជរាសូមកុំបោះបង់ចោលទូលបង្គំនៅគ្រាដែលកម្លាំងទូលបង្គំចុះអោនថយនេះឡើយ!
10. ដ្បិតសត្រូវរបស់ទូលបង្គំកំពុងតែគិតគ្នាប្រឆាំងនឹងទូលបង្គំអស់អ្នកដែលប៉ុនប៉ងប្រហារជីវិតទូលបង្គំកំពុងតែពិភាក្សាគ្នា
11. គេពោលថា: ព្រះជាម្ចាស់បានបោះបង់ចោលគាត់ហើយ!ចូរដេញតាមគាត់ចាប់យកមក!គ្មាននរណាជួយរំដោះគាត់បានទេ!
12. ឱព្រះជាម្ចាស់អើយសូមកុំទៅណាឆ្ងាយពីទូលបង្គំឡើយ!ឱព្រះនៃទូលបង្គំអើយសូមយាងមកជួយទូលបង្គំជាប្រញាប់!
13. សូមឲ្យអស់អ្នកដែលចោទប្រកាន់ទូលបង្គំត្រូវអាម៉ាស់ ហើយវិនាសសូន្យទៅ!សូមឲ្យអស់អ្នកដែលប្រាថ្នាឲ្យទូលបង្គំវេទនា ត្រូវបាត់បង់កិត្តិយស និងបាក់មុខ!
14. រីឯទូលបង្គំវិញ ទូលបង្គំនៅតែមានសង្ឃឹមជានិច្ចទូលបង្គំនឹងសរសើរតម្កើងព្រះអង្គហើយសរសើរតម្កើងទៀត!
15. ជារៀងរាល់ថ្ងៃទូលបង្គំនឹងថ្លែងរៀបរាប់អំពីសេចក្ដីសុចរិតនិងការសង្គ្រោះរបស់ព្រះអង្គ ដែលមានចំនួនដ៏ច្រើនឥតគណនា។