ទំនុក‌តម្កើង 71:21-24 Khmer Standard Version (KHSV)

21. ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​ទូលបង្គំមាន​កិត្តិយស​កាន់​តែ​ខ្ពស់ព្រះ‌អង្គ​នឹង​សម្រាល​ទុក្ខ​ទូលបង្គំ​សា​ជា​ថ្មី។

22. ព្រះ​នៃ​ទូលបង្គំ​អើយទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គដោយ​សំឡេង​ចាប៉ីព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រឱ​ព្រះ​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយទូលបង្គំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គដោយ​ដេញ​ពិណ​កំដរ​ផង!

23. ទូលបង្គំ​នឹង​ច្រៀង​តម្កើង​ព្រះ‌អង្គទូលបង្គំ​នឹង​បន្លឺ​សំឡេង​ឡើង​ដោយ​អំណរទូលបង្គំ​នឹង​ច្រៀង​អស់​ពី​ចិត្តព្រោះ​ព្រះ‌អង្គ​បាន​រំដោះ​ជីវិត​ទូលបង្គំ។

24. ទូលបង្គំ​នឹង​ថ្លែង​អំពី​សេចក្ដី​សុចរិតរបស់​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃដ្បិត​អស់​អ្នក​ដែល​ប្រាថ្នា​ឲ្យ​ទូលបង្គំ​វេទនាត្រូវ​អាប់​អោន និង​អាម៉ាស់​មុខ!

ទំនុក‌តម្កើង 71