15. ជារៀងរាល់ថ្ងៃទូលបង្គំនឹងថ្លែងរៀបរាប់អំពីសេចក្ដីសុចរិតនិងការសង្គ្រោះរបស់ព្រះអង្គ ដែលមានចំនួនដ៏ច្រើនឥតគណនា។
16. ព្រះជាអម្ចាស់អើយ ដោយសារព្រះអង្គជួយទូលបង្គំនឹងចូលមកក្នុងព្រះដំណាក់ទូលបង្គំនឹងរំឭកពីសេចក្ដីសុចរិតរបស់ព្រះអង្គតែមួយប៉ុណ្ណោះ។
17. ព្រះជាម្ចាស់អើយព្រះអង្គបានប្រៀនប្រដៅទូលបង្គំតាំងពីទូលបង្គំនៅក្មេងរហូតមកទល់ពេលនេះ ទូលបង្គំនៅតែប្រកាសអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គដដែល។
18. ឱព្រះជាម្ចាស់អើយឥឡូវនេះ ទូលបង្គំចាស់សក់ស្កូវហើយសូមកុំបោះបង់ចោលទូលបង្គំឡើយដើម្បីឲ្យទូលបង្គំអាចប្រកាសអំពីព្រះចេស្ដារបស់ព្រះអង្គប្រាប់មនុស្សនៅជំនាន់នេះនិងប្រកាសអំពីឫទ្ធានុភាពរបស់ព្រះអង្គប្រាប់មនុស្សទាំងអស់នៅជំនាន់ក្រោយដែរ។
19. ព្រះជាម្ចាស់អើយព្រះហឫទ័យសុចរិតរបស់ព្រះអង្គខ្ពស់ពន់ពេកណាស់ដ្បិតព្រះអង្គបានធ្វើការដ៏ធំអស្ចារ្យជាច្រើនព្រះជាម្ចាស់អើយគ្មាននរណាអាចផ្ទឹមស្មើនឹងព្រះអង្គបានឡើយ!
20. ព្រះអង្គបានធ្វើឲ្យយើងខ្ញុំជួបអាសន្នអន់ក្រ និងទុក្ខលំបាកជាច្រើនក៏ប៉ុន្តែ ព្រះអង្គប្រទានឲ្យយើងខ្ញុំមានជីវិតសាជាថ្មីព្រះអង្គបាននាំទូលបង្គំឡើងពីរណ្ដៅមកវិញ។
21. ព្រះអង្គនឹងប្រទានឲ្យទូលបង្គំមានកិត្តិយសកាន់តែខ្ពស់ព្រះអង្គនឹងសម្រាលទុក្ខទូលបង្គំសាជាថ្មី។
22. ព្រះនៃទូលបង្គំអើយទូលបង្គំនឹងសរសើរតម្កើងព្រះអង្គដោយសំឡេងចាប៉ីព្រោះព្រះអង្គមានព្រះហឫទ័យស្មោះស្ម័គ្រឱព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលអើយទូលបង្គំនឹងស្មូត្រទំនុកតម្កើងថ្វាយព្រះអង្គដោយដេញពិណកំដរផង!
23. ទូលបង្គំនឹងច្រៀងតម្កើងព្រះអង្គទូលបង្គំនឹងបន្លឺសំឡេងឡើងដោយអំណរទូលបង្គំនឹងច្រៀងអស់ពីចិត្តព្រោះព្រះអង្គបានរំដោះជីវិតទូលបង្គំ។
24. ទូលបង្គំនឹងថ្លែងអំពីសេចក្ដីសុចរិតរបស់ព្រះអង្គជារៀងរាល់ថ្ងៃដ្បិតអស់អ្នកដែលប្រាថ្នាឲ្យទូលបង្គំវេទនាត្រូវអាប់អោន និងអាម៉ាស់មុខ!