1. ព្រះអម្ចាស់អើយទូលបង្គំសូមផ្ញើជីវិតលើព្រះអង្គហើយសូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយ!
2. ដោយព្រះអង្គមានព្រះហឫទ័យសុចរិតសូមរំដោះទូលបង្គំឲ្យមានសេរីភាពសូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំសូមសង្គ្រោះទូលបង្គំផង!
3. សូមព្រះអង្គធ្វើជាថ្មដា សម្រាប់ទូលបង្គំជ្រកកោនព្រះអង្គបង្គាប់ឲ្យទូលបង្គំមករកថ្មដានេះជានិច្ច ដើម្បីឲ្យបានរួចជីវិតដ្បិតព្រះអង្គពិតជាថ្មដានិងជាកំពែងការពារទូលបង្គំមែន!
4. ឱព្រះនៃទូលបង្គំអើយសូមជួយទូលបង្គំឲ្យគេចផុតពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់ព្រមទាំងគេចផុតពីកណ្ដាប់ដៃរបស់មនុស្សទុច្ចរិត និងមនុស្សកំណាច!
5. ឱព្រះជាអម្ចាស់អើយព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំទូលបង្គំបានផ្ញើជីវិតលើព្រះអង្គតាំងពីក្មេងមក!
6. ទូលបង្គំពឹងផ្អែកលើព្រះអង្គតាំងពីនៅក្នុងផ្ទៃម្ដាយគឺព្រះអង្គហើយដែលបានយកទូលបង្គំចេញពីផ្ទៃម្ដាយទូលបង្គំសរសើរតម្កើងព្រះអង្គឥតឈប់ឈរ!
7. មនុស្សជាច្រើនយល់ថាព្រះអង្គបានដាក់បណ្ដាសាទូលបង្គំក៏ប៉ុន្តែ តាមពិត ព្រះអង្គជាជម្រកដ៏រឹងមាំរបស់ទូលបង្គំ។
8. សូមឲ្យទូលបង្គំពោលពាក្យសរសើរតម្កើងព្រះអង្គជានិច្ចទូលបង្គំចង់លើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គជារៀងរាល់ថ្ងៃ!