10. ព្រះជាម្ចាស់ជាខែលការពារខ្ញុំព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តទៀងត្រង់។
11. ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិតព្រះអង្គតែងតែប្រឆាំងនឹងអំពើអាក្រក់ជារៀងរាល់ថ្ងៃ។
12. មនុស្សអាក្រក់មិនដូរគំនិតទេគេនឹងសំលៀងមុខដាវហើយយឹតធ្នូប្រុងប្រៀបបាញ់។
13. គេនឹងរៀបចំអាវុធដើម្បីប្រហារអ្នកដទៃព្រមទាំងត្រៀមព្រួញភ្លើងចាំជាស្រេចផង។
14. អ្នកណាគិតតែពីប្រព្រឹត្តអំពើទុច្ចរិតហើយរិះគិតពីអំពើឧក្រិដ្ឋអ្នកនោះនឹងបង្កើតបានការបោកបញ្ឆោត។
15. អ្នកណាជីករណ្ដៅកាន់តែជ្រៅទៅៗអ្នកនោះនឹងធ្លាក់ទៅក្នុងរណ្ដៅដែលខ្លួនជីកនោះជាមិនខាន។
16. អំពើទុច្ចរិតដែលគេប្រព្រឹត្តនឹងធ្លាក់មកលើក្បាលគេវិញអំពើឃោរឃៅរបស់គេក៏នឹងធ្លាក់មកលើលលាដ៍ក្បាលគេវិញដែរ។
17. ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់ព្រោះព្រះអង្គសុចរិតខ្ញុំនឹងច្រៀងលើកតម្កើងព្រះនាមព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។