1. ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ!ទូលបង្គំសូមយកព្រះអង្គធ្វើជាទីពឹងជ្រកសូមសង្គ្រោះទូលបង្គំ សូមរំដោះទូលបង្គំឲ្យរួចផុតពីអស់អ្នកដែលបៀតបៀនទូលបង្គំផង
2. ក្រែងលោគេហែកទូលបង្គំដូចសត្វសិង្ហខាំរំពានាំយកទៅហើយគ្មាននរណារំដោះបានឡើយ។
3. ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ!ប្រសិនបើទូលបង្គំបានប្រព្រឹត្តដូចពាក្យគេថាប្រសិនបើដៃទូលបង្គំប្រឡាក់ទៅដោយអំពើទុច្ចរិត
4. ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើអាក្រក់តបស្នងនឹងមិត្តភក្ដិទូលបង្គំ ឬប្រសិនបើទូលបង្គំរឹបអូសយកទ្រព្យដោយឥតហេតុផលពីអ្នកដែលជំទាស់នឹងទូលបង្គំមែននោះ
5. សូមឲ្យខ្មាំងសត្រូវដេញទាន់និងប្រហារទូលបង្គំទៅចុះឲ្យគេជាន់ឈ្លីជីវិតទូលបង្គំនៅនឹងដីនិងឲ្យគេយកកិត្តិយសរបស់ទូលបង្គំទៅទម្លាក់ក្នុងភក់ជ្រាំចុះ!។ - សម្រាក
6. ព្រះអម្ចាស់អើយ សូមតើនឡើងសូមទ្រង់ព្រះពិរោធតបនឹងអំពើឃោរឃៅរបស់បច្ចាមិត្តទូលបង្គំសូមជួយការពារទូលបង្គំផងដ្បិតព្រះអង្គហ្នឹងហើយដែលបានតែងតាំងច្បាប់ឡើង។
7. សូមឲ្យប្រជាជាតិនានានាំគ្នាមកចោមរោមជុំវិញព្រះអង្គ!សូមទ្រង់គ្រប់គ្រងលើពួកគេទាំងអស់គ្នា
8. ព្រះអម្ចាស់ជាចៅក្រមវិនិច្ឆ័យប្រជារាស្ដ្រទាំងអស់ ព្រះអម្ចាស់អើយសូមរកយុត្តិធម៌ឲ្យទូលបង្គំផងដ្បិតទូលបង្គំសុចរិត ហើយក៏ទៀងត្រង់ដែរ!
9. សូមបញ្ឈប់អំពើអាក្រក់របស់មនុស្សទុច្ចរិតហើយជួយមនុស្សសុចរិតឲ្យមានចិត្តរឹងប៉ឹងឡើង!ព្រះដ៏សុចរិតអើយព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស!
10. ព្រះជាម្ចាស់ជាខែលការពារខ្ញុំព្រះអង្គសង្គ្រោះអស់អ្នកដែលមានចិត្តទៀងត្រង់។