9. មកពីទូលបង្គំស្រឡាញ់ព្រះដំណាក់របស់ព្រះអង្គបានជាគេប្រហារជីវិតទូលបង្គំពាក្យត្មះតិះដៀលរបស់អស់អ្នកដែលតិះដៀលព្រះអង្គបានធ្លាក់មកលើទូលបង្គំ។
10. ទូលបង្គំយំសោកទាំងតមអាហារដែលធ្វើឲ្យមនុស្សម្នារឹតតែជេរប្រមាថទូលបង្គំថែមទៀត។
11. ទូលបង្គំស្លៀកសម្លៀកបំពាក់កាន់ទុក្ខហើយពួកគេនាំគ្នាយករឿងទូលបង្គំទៅលេងសើច។
12. គេនាំគ្នានិយាយដើមទូលបង្គំនៅតាមទីសាធារណៈហើយមនុស្សប្រមឹកនាំគ្នាយករឿងទូលបង្គំទៅច្រៀងឡកឡឺយ។
13. ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គឥឡូវនេះ ជាពេលដែលគាប់ព្រះហឫទ័យព្រះអង្គហើយឱព្រះជាម្ចាស់អើយដោយព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏ធំធេងព្រះអង្គពិតជាសង្គ្រោះទូលបង្គំមិនខានសូមឆ្លើយតបមកទូលបង្គំផង!។
14. សូមរំដោះទូលបង្គំឲ្យរួចពីភក់ជ្រាំនេះកុំឲ្យទូលបង្គំផុងខ្លួនទៀតឡើយ!សូមឲ្យទូលបង្គំបានរួចផុតពីកណ្ដាប់ដៃរបស់អស់អ្នកដែលស្អប់ទូលបង្គំសូមយកទូលបង្គំចេញពីទឹកដ៏ជ្រៅនេះផង!
15. សូមកុំឲ្យចរន្តទឹកនេះអាចហូរនាំយកទូលបង្គំទៅបានឡើយសូមកុំឲ្យទឹកដ៏ជ្រៅនេះកួចយកទូលបង្គំឲ្យលិចលង់ហើយក៏សូមកុំឲ្យអណ្ដូងនេះឃុំទូលបង្គំទុកបានដែរ!
16. ព្រះអម្ចាស់អើយ ដោយព្រះអង្គមានព្រះហឫទ័យសប្បុរស និងមេត្តាករុណាសូមឆ្លើយតបមកទូលបង្គំដោយព្រះហឫទ័យអាណិតមេត្តាដ៏ធំធេងសូមងាកមកទតមើលទូលបង្គំផង!
17. សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គឡើយសូមមេត្តាឆ្លើយតបមកទូលបង្គំជាប្រញាប់ដ្បិតទូលបង្គំកំពុងតែមានអាសន្ន!
18. សូមយាងមកជិតទូលបង្គំហើយលោះជីវិតទូលបង្គំសូមរំដោះទូលបង្គំឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវផង!